Connect with us

Bayern និង PSG តើក្រុមមួយណា នឹងក្លាយជាជើងឯក UEFA Champions League រដូវកាលនេះ?

ព័រទុយហ្គាល់៖ គេនៅចាំបានថា កាលពីឆ្នាំ២០១៧ ក្លិបយក្ស Bayern Munich របស់ប្រទេសអាល្លឺម៉ង់ បានចាប់ពូលប៉ះក្លិប PSG របស់បារាំង នៅក្នុងវគ្គសន្សំពិន្ទុ ពានរង្វាន់ UEFA Champions League ដែលកាលនោះ PSG បានយកឈ្នះ Bayern ក្នុងដីរបស់ខ្លួន ប៉ុន្តែចាញ់ក្រុមជើងឯករបស់អាល្លឺម៉ង់វិញ នៅក្នុងជើងទីពីរ។

ឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ Bayern Munich បានទម្លាក់ក្លិប Lyon របស់បារាំង ដោយលទ្ធផល ៣ទល់នឹង០ ខណៈ PSG បានទម្លាក់ក្លិប RB Leipzig របស់អាល្លឺម៉ង់វិញ ដោយលទ្ធផល ៣ទល់នឹង០ ផងដែរ។ ជាការកត់សម្គាល់ Bayern បានផ្ដល់ប្រវត្តិដ៏ជូរចត់សម្រាប់ក្លិប Barcelona របស់អេស្ប៉ាញ នៅវគ្គ៨ក្រុមចុងក្រោយ ក្នុងលទ្ធផល ៨ទល់នឹង២ ។

ការប្រកួតរវាង PSG ទល់នឹង Bayern Munich នឹងធ្វើឡើងនៅម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា)។ នេះជាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប លើកទី៦៥ ។

PSG នឹងក្លាយជាជើងឯក Champions League ជាលើកទី១របស់ខ្លួន ប្រសិនបើពួកគេ អាចយកឈ្នះ Bayern នៅទីក្រុង Lisbon នៅយប់នេះ បន្ទាប់ពីក្រុមបារាំងដែលឈ្នះពានរង្វាន់នេះចុងក្រោយបំផុត គឺ Marseille កាលពី២៧ឆ្នាំមុន។ ចំណែក Bayern Munich នឹងឈ្នះពានរង្វាន់នេះជាលើកទី៦ បើពួកគេអាចផ្ដល់បរាជ័យសម្រាប់ក្រុមជើងឯកលីគកំពូលបារាំងខាងលើ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម