Connect with us

អ្នកចាត់ការថ្មី Barcelona ត្រៀមដាក់សំណើផ្ទេរខ្សែការពារ Micheal Keane របស់ Everton

La Liga៖ លោក Ronald Koeman អ្នកចាត់ការថ្មី Barcelona មានគម្រោងនាំយកខ្សែការពារ Michael Keane របស់ក្លិប Everton មកកាន់ទឹកដី Camp Nou ។

បុរសសញ្ជាតិហុល្លង់នេះ បានក្លាយជាអ្នកចាត់ការផ្លូវការរបស់ Barcelona បន្ទាប់ពីចុះកិច្ចព្រមព្រៀងដឹកនាំរយៈពេលពីរឆ្នាំ ជំនួសតំណែងលោក Quique Setién ។

លោក Koeman ធ្លាប់ធ្វើការជាមួយ Michael Keane កាលពីលោកនៅដឹកនាំ Everton ហើយការមកដល់ Barcelona នេះ លោកនៅតែចង់ធ្វើការងារជាមួយកីឡាករវ័យ២៧ឆ្នាំជាថ្មីទៀត និងបានបញ្ចូលឈ្មោះរូបគេក្នុងបញ្ជីដែលត្រូវផ្ទេរចូលនៅរដូវក្តៅនេះ។

ដោយឡែកក៏មានការរាយការណ៍ថា លោក Koeman ផ្តោតគោលដៅលើខ្សែប្រយុទ្ធ Memphis Depay របស់ក្លិប Lyon និងខ្សែបម្រើ Donny Van de Beek របស់ក្លិប Ajax ផងដែរ ដោយពួកគេសុទ្ធតែធ្លាប់លេងក្រោមការដឹកនាំរបស់លោក៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម