Connect with us

ជំនួយការគ្រូបង្វឹក Arsenal លោក Freddie Ljungberg ប្រកាសចាកចេញពីក្លិប

Premier League៖ អតីតខ្សែបម្រើ និង បច្ចុប្បន្នជា ជំនួយការគ្រូបង្វឹក Arsenal លោក Freddie Ljungberg បានប្រកាសចាកចេញពីក្លិបកាំភ្លើងធំហើយ។

លោក Freddie Ljungberg ធ្លាប់ដឹកនាំ Arsenal មួយរយៈពេលខ្លី ជាអ្នកចាត់ការបណ្តោះអាសន្ន ពេលដែលអ្នកចាត់ការ Unai Emery ត្រូវបានបណ្តេញចេញ មុនពេលលោក Mikel Arteta មកកាន់តំណែងជាបន្ត។ ការចាកចេញរបស់បុរសវ័យ៤៣ឆ្នាំ នាពេលនេះ ព្រោះលោកមានបំណងចង់ធ្វើជាអ្នកចាត់ការក្លិបមួយយ៉ាងពេញលេញ និងមិនចង់ធ្វើជាជំនួយការទៀតទេ។

លោក Ljungberg បានឱ្យដឹងថា៖ “លោកអរគុណចំពោះឱកាសទាំងអស់ ទាំងពេលជាកីឡាករ និងគ្រូបង្វឹករបស់ Arsenal។ ការចាកចេញនេះ លោកក៏សូមជូនពរឱ្យ លោក Mikel Arteta និងក្រុមទាំងអស់ទទួលជោគជ័យសម្រាប់រដូវកាលខាងមុខ”។

សូមបញ្ជាក់ថា កាលលេងជាកីឡាករ អតីតខ្សែបម្រើ Ljungberg បានបង្ហាញខ្លួនចំនួន ៣២៦ ប្រកួតសម្រាប់ Arsenal និងបានជួយក្លិបឈ្នះពានរង្វាន់ Premier League ដ៏អស្ចារ្យនារដូវកាល ២០០៣-០៤៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម