Connect with us

ប្រហុកខ្ទិះ ទាក់ចិត្តមនុស្សជាច្រើនរហូតបានក្លាយជាមុខម្ហូបដ៏ពេញនិយមតាមហាងនានាក្នុងរាជធានីភ្នំពេញ

ម្ហូប៖ គ្រាន់តែឮ មុខម្ហូបប្រហុកខ្ទិះ ជឿថាមនុស្សជាច្រើនប្រាកដជាស្រក់ទឹកមាត់ចង់ញ៉ាំមុខម្ហូបដែលមានផ្សំគ្រឿងជាច្រើនរួមជាមួយនឹងក្លិនឈ្ងុយពីខ្ទិះដូងធ្វើឱ្យមនុស្សមិនតិចទេដែលចាប់ចិត្តលើមុខម្ហូបមួយនេះ។

យ៉ាងណាមិញ ប្រហុកខ្ទិះ បានក្លាយជាមុខម្ហូបប្រចាំហាងមួយចំនួនក្នុងរាជធានីភ្នំពេញដែលបានទាក់ចិត្តអតិថិជនជាច្រើន ជាពិសេសបុគ្គលិកតាមស្ថាប័នដែលជារឿយៗពួកគេតែងទៅទទួលទានអាហារថ្ងៃត្រង់រហូតស្ទើរតែរកកន្លែងអង្គុយគ្មាន។

ប្រហុកខ្ទិះ ដែលត្រូវការគ្រឿងផ្សំងាយៗដូចជាសាច់ជ្រូក ប្រហុក ម្ទេសប្លោក ស្ករត្នោត ត្រប់ពុតលំញង ខ្លាញ់ គ្រឿងដូចជាគល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើចជាដើម និងជាពិសេសនោះគឺខ្ទិះដូង បានធ្វើឱ្យមុខម្ហូបមួយនេះបានក្លាយជាមុខម្ហូបប្រចាំហាងដែលមានការកុម្ម៉ង់ច្រើនពីសំណាក់អតិថិជនជារៀងរាល់ថ្ងៃ។

បន្ថែមពីនេះផងដែរ អន្លក់ស្រស់ៗដូចជាសណ្តែកកួរ ត្រសក់ ស្ពៃក្តោប ត្រប់ស្រួយ ត្រកួន ពពាយ ក្រូចឆ្មារ បន្ថែមជាមួយម្ទេសបន្តិច នឹងធ្វើឱ្យឱជារសរឹតតែជាប់មាត់កាន់តែខ្លាំង៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com