Connect with us

ផលិតកម្មថោន កោះហៅលោក ខេម ទៅដោះស្រាយគ្នា ទាក់ទងការចេញទៅច្រៀងនៅផលិតកម្មផ្សេង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ ផលិតកម្មទីក្រុងភាពយន្ត (ថោន) បានធ្វើការប្រកាសជាសាធារណៈ ឱ្យតារាចម្រៀង លោក ខេម ទៅដោះស្រាយជាមួយផលិតកម្ម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការចេញទៅច្រៀងនៅផលិតកម្មផ្សេង ដោយខ្លួនឯង។

បើតាមលិខិតរបស់ផលិតកម្មថោន, លោក ខេម គឺជាតារាចម្រៀងផលិតកម្មថោន ដែលលោកកំពុងជាប់កិច្ចសន្យាជាមួយផលិតកម្មនេះ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២០។ ផលិតកម្មថោន បានបន្តថា ផលិតកម្មសង្ឃឹមថា លោកខេម នឹងទទួលខុសត្រូវ ក្នុងការបំពេញកាត្វកិច្ចសន្យាការងារ និងការគោរពតាមបទបញ្ជាផ្ទៃក្នុងផលិតកម្មឱ្យបានខ្ជាប់ខ្ជួន៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម