លោក ខេម ឆ្លើយតបនឹងផលិតកម្មថោន ទាក់ទងនឹងការចេញទៅច្រៀងនៅផលិតកម្មផ្សេង
ភ្នំពេញ៖ តារាចម្រៀងលោក ខេម នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដើម្បីបង្ហាញពីមូលហេតុដែលលោក សម្រេចចិត្តចាកចេញពីផលិតកម្មថោន។
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ ផលិតកម្មថោន បានធ្វើការប្រកាសជាសាធារណៈ ឱ្យតារាចម្រៀង លោក ខេម ទៅដោះស្រាយជាមួយផលិតកម្ម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការចេញទៅច្រៀងនៅផលិតកម្មផ្សេង ដោយខ្លួនឯង ទាំងកុងត្រាមិនទាន់ផុតកំណត់នោះឡើយ។ បើតាមលិខិតរបស់ផលិតកម្មថោន បានឱ្យដឹងថា កុងត្រារបស់លោក ខេម មានសុពលភាពរហូតដល់ចុងខែធ្នូ ឆ្នាំ២០២០នេះ។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ លោក ខេម បានធ្វើការស្រាយបំភ្លឺថា លោកបានសុំលាឈប់ពីផលិតកម្មថោនដោយត្រឹមត្រូវ មានទាំងលិខិតលាឈប់ ព្រោះលោកគិតថា ផុតកុងត្រាហើយ ប៉ុន្តែខាងផលិតកម្ម មិនបានគេចវេះមិនព្រមទទួលលិខិតលាឈប់របស់គាត់នោះទេ។
លោក ខេម បានបន្តថា ការសម្រេចចិត្តចាកចេញពីផលិតកម្មថោន ដែលរួមរស់ជាមួយអស់ជាច្រើនឆ្នាំនេះ គឺដោយសារតែបញ្ហាបក្ខពួកនិយមក្នុងក្រុមហ៊ុន ខណៈលោកមិនត្រូវបានខាងផលិតកម្មនោះយកចិត្តទុកដាក់ឡើយ៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍