Connect with us

ខេត្តសៀមរាប ជាខេត្តគោលដៅទេសចរណ៍ធំជាងគេ នៅក្នុងឱកាសថ្ងៃឈប់សងចូលឆ្នាំ

សៀមរាប៖ តាមរបាយការណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានចូលមកទស្សនាក្នុងខេត្តសៀមរាប មានចំនួនសរុប ២១៤.០៤៧នាក់ គឺឈរនៅលំដាប់ទី១ ក្នុងចំណោមរាជធានី-ខេត្ត ទាំង២៥ ខណៈខេត្តកំពត ឈរនៅលំដាប់ទី២ មានចំនួនសរុប ១៨០.៧៥៤ នាក់។

ភ្ញៀវទេសចរទៅកម្សាន្ដនៅខេត្តសៀមរាបយ៉ាងច្រើកុះករ ជាពិសេសអាជ្ញាធរ បានរៀបចំវិធានការបង្ការការឆ្លងជំងឺកូវីដ១៩នៅកន្លែងកម្សាន្ដបានល្អប្រសើរ ការតុបតែងភ្លើងចម្រុះពណ៍នៅតាមដងផ្លូវនានាក្នុងក្រុងសៀមរាប, ការរៀបចំឱ្យមានការតាំងពិព័រណ៌ផលិតផល ការរៀបចំទូកកម្សាន្តនៅតាមដឹងស្ទឹងសៀមរាប, តាមដងផ្លូវនានាមានសណ្ដាប់ធ្នាប់ល្អ, បរិស្ថានស្អាតនិងមានអនាម័យល្អ សំខាន់ការរៀបចំជាកញ្ចប់ទេសចរណ៍ បានផ្ដល់សារសំខាន់យ៉ាងច្រើនដល់ប្រជាពលរដ្ឋ តាមរយៈការលក់ចំណីអាហារ និងទំនិញជាដើម ។

គួររំឭកថា ក្នុងថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ខេត្តសៀមរាប បានរៀបចំកម្មវិធីកម្សាន្ដៗជាច្រើន ដូចជាការតាំងពិព័រណ៍បន្លែផ្លែឈើ និងកសិផលផ្សេងៗ នៃផលិតផលរបស់ក្រុង-ស្រុកទាំង១២, កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេនៅខេត្តសៀមរាប, កម្មវិធីផ្សារទឹក, កម្មវិធីជិះទូកកម្សាន្ដ, កម្មវិធីកម្សាន្ដក្នុងតំបន់ផាប់ស្ទ្រីត, ការជិះកង់កម្សាន្ដ, កម្មវិធីដើរព្រៃ នៅតំបន់រមណីយដ្ឋានធម្មជាតិចង្ក្រានរយ និងនៅតំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលែន និង ផ្ទាំងទស្សនីយភាពសិល្បៈ ព្រមទាំងមានកម្មវិធីកម្សាន្ដផ្សេងៗជាច្រើនទៀត ៕

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម