Connect with us

“បេសកកម្មប្រមាញ់ឧក្រិដ្ឋជន” រឿងភាគថ្មីបែបស៊ើបអង្កេតយ៉ាងស្វិតស្វាញដើម្បីបង្រ្កាបជនទុច្ចរិត

កម្សាន្ត៖ ទស្សនិកជនប្រាកដជាមិនខកបំណងឡើយ សម្រាប់រឿងភាគថ្មីរបស់ MyTV បែបស៊ើបអង្កេត តាមប្រមាញ់ជនទុច្ចរិត យ៉ាងសកម្មដើម្បីបញ្ចៀសអំពើអាក្រក់ដែលបំផ្លាញមនុស្សជាច្រើនក្នុងសង្គម។

រឿងភាគ “បេសកកម្មប្រមាញ់ឧក្រិដ្ឋជន” បានឆ្លុះបញ្ចាំងពីសង្គមមួយដែលពោរពេញទៅដោយជនទុច្ចរិតធ្វើការជួញដូរគ្រឿងញៀនយ៉ាងសកម្ម ប៉ុន្តែត្រូវបានក្រុមប៉ូលិសធ្វើការបង្ក្រាបជាបន្តបន្ទាប់រហូតជួបគ្រោះអកុសលដល់ខ្លួនដោយតួឯកស្រី និងបងប្រុសនាង បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រោមស្នាដៃរបស់ជនអាក្រក់រហូតដល់ធ្វើឱ្យបងប្រុសរបស់នាងស្លាប់ ប៉ុន្តែសំណាងល្អដែលរូបនាងផ្ទាល់នៅមានជីវិត។

ក្រោយគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ច្រមុះរបស់នាងហាក់មានភាពខុសប្រក្រតីដោយនាងអាចហិតដឹងក្លិនបានគ្រប់ស្ថានភាពប្រៀបបីដូចសត្វសុនខមួយក្បាលអ៊ីចឹង។ យ៉ាងណាមិញ ការប្រែប្រួលខុសធម្មតានេះ បានក្លាយជាគុណសម្បត្តិមួយដែលនាងអាចចូលរួមធ្វើជាជនបង្កប់ក្នុងការស្វែងរកឧក្រិដ្ឋជនដែលព្យាយាមបំផ្លាញសង្គម។

នេះគ្រាន់តែជាសាច់រឿងត្រួសៗក្នុងរឿង “បេសកកម្មប្រមាញ់ឧក្រិដ្ឋជន” តែប៉ុណ្ណោះ ចង់ដឹងថា តើក្រុមរបស់ពួកនាងបានប្រើវិធីសាស្ត្រ ស្វិតស្វាញយ៉ាងណាខ្លះដើម្បីតាមចាប់ជនទុច្ចរិតទាំងនោះ។ កុំភ្លេចរង់ចាំតាមដានទស្សនារឿង “បេសកកម្មប្រមាញ់ឧក្រិដ្ឋជន” នៅលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ MyTV រៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង ១១ ព្រឹកតទៅ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម