Connect with us

ចំណុចពិសេសទាំង ២ នេះហើយ ដែលធ្វើឱ្យអ្នកចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង ទៅទស្សនាទេសភាពនៅភ្នំភ្លើង Kawah ljeh

ឥណ្ឌូណេស៊ី៖ ភ្នំភ្លើង Kawah ljen ស្ថិតនៅកោះ ចាវ៉ា ប្រទេសឥណ្ឌូណេស៊ី បានក្លាយជាទិសដៅកំពូលមួយសម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង។ បើទោះបីជាវាជាកន្លែងដែលគ្រោះថ្នាក់ក៏មែនពិត ក៏វាមានចំណុចពិសេស ២ យ៉ាងរហូតអាចទាក់ទាញអ្នកធ្វើដំណើរកម្សាន្តបែបផ្សងព្រេងឱ្យទៅទស្សនាទីនោះ។

      

ចំណុចពិសេសទី ១ គឺ៖ ទស្សនីយភាពបាតុភូតនៃអណ្តាតភ្លើងមានពណ៌ខៀវចេញពីអណ្តូងរ៉ែស្ពាន់ធ័រ ប៉ុន្តែអាចឃើញនៅពេលយប់តែប៉ុណ្ណោះ។

ចំនុចពិសេសទី ២ គឺ៖ បឹងស្ពាន់ធ័រដែលមានផ្ទៃពណ៌ផ្ទៃមេឃនៅទីនោះមានភាពស្រស់ស្អាតខ្លាំងប្រៀបបីដូចឋានសួគ៌ ប៉ុន្តែវាក៏គ្រោះថ្នាក់ណាស់ដែរ ដោយសារតែសារធាតុអាស៊ីតកម្រិតខ្ពស់បំផុតនៅលើពិភពលោកនៅក្នុងនោះ។

សម្រាប់ដំណើរឆ្ពោះទៅដល់ចំណុចកំពូលនៃភ្នំភ្លើង Kawah ljen នេះមិនមែនជារឿងងាយស្រួលឡើយ ដោយវាមានរយៈចម្ងាយពី ៣-៤ គីឡូម៉ែត្រដែលត្រូវចំណាយពេលដើរឡើងប្រមាណ ២ ម៉ោង និងត្រូវចេញដំណើរពីព្រឹកព្រលឹមទើបអាចឃើញសម្រស់អណ្តាតភ្លើងពណ៌ខៀវនៅពេលមេឃនៅងងឹត និងសម្រស់បឹងនៅពេលថ្ងៃរះ៕

ប្រភព៖ Kapook

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម