ពលរដ្ឋកម្ពុជា ដែលមានទីលំនៅនៅម៉ាឡេស៊ី អាចសុំការអនុញ្ញាតពីស្ថានទូត ដើម្បីវិលទៅម៉ាឡេស៊ីវិញ
ម៉ាឡេស៊ី៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជូនដំណឹងកាលពីថ្ងៃទី២៤ ខែសីហាថា ប្រជាពលរដ្ឋកម្ពុជាដែលមានទីលំនៅអចិន្ត្រៃយ៍ ឬបណ្ដោះអាសន្ននៅប្រទេសម៉ាឡេស៊ី អាចវិលត្រឡប់មកប្រទេសម៉ាឡេស៊ីវិញ ដោយត្រូវស្នើសុំការអនុញ្ញាតជាមុនពីនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី។
ជនបរទេស រួមទាំងពលករកម្ពុជា បានចាកចេញពីប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលនៃការអនុវត្តបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរ (Movement Control Order – MCO) ចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០មកម្ល៉េះ។
សេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានបន្តថា ប្រជាពលរដ្ឋកម្ពុជា ត្រូវធ្វើការទាក់ទងជាមុនជាមួយស្ថានទូតម៉ាឡេស៊ីនៅរាជធានីភ្នំពេញ ដើម្បីទទួលបានលិខិតអនុញ្ញាតចូលប្រទេសម៉ាឡេស៊ី ពីនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី និងការបំពេញលក្ខខណ្ឌផ្សេងៗទៀត ដែលតម្រូវដោយរដ្ឋាភិបាលម៉ាឡេស៊ី៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍