គ្រាន់តែប្រើពាក្យថា Jennie ខ្ជិលរាំ អ្នករាំអាជីពជនជាតិឥណ្ឌូណេស៊ីមួយរូប ប្រឈមនឹងការបណ្តេញចេញពីក្រុម
កម្សាន្ត៖ កាលពីពេលថ្មីៗនេះ ពាក្យសម្តីរិះគន់ទៅលើតារាចម្រៀង Jennie ក្នុងក្រុម blackpink បានរីកសុះសាយចំពោះកាយវិការាំរបស់នាងក្នុងកម្មវិធីប្រគំតន្ត្រីមួយក្នុងទីក្រុង ស៊េអ៊ូល ដោយមនុស្សជាច្រើនបានធ្វើការរិះគន់ឡើងថា នាងខ្ជិលរាំ ក្នុងនោះក៏មានអ្នករាំអាជីពមួយរូបជនជាតិឥណ្ឌូណេស៊ីបានធ្វើការបង្ហោះ Story ក្នុង IG ផ្ទាល់ខ្លួនដោយបានចែករំលែកវីដេអូថ្ងៃប្រគំតន្ត្រីរបស់ Blackpink និងប្រើពាក្យសម្តីមិនសមរម្យទៀតផង។
យ៉ាងណាមិញ ក្រោយពាក្យរិះគន់បានល្បីសុះសាយឡើង ក្រុមអ្នកគាំទ្ររបស់ Blink ក៏បានបង្ហាញព័ស្តុតាងជាច្រើនថា Jennie មិនមែនខ្ជិលរាំនោះទេ ប៉ុន្តែនាងមានរបួសជើងមិនទាន់ជា។ ជាការពិតណាស់ មុនការប្រគំតន្ត្រីចាប់ផ្តើមឡើង Jannie ក៏បានធ្វើការ Live លើគណនី IG របស់ខ្លួនរបួសជើងរហូតដល់ប្រើឈើច្រត់ ដោយនាងបានបង្ហាញពីការព្រួយបារម្ភផងដែរ។
គួរបញ្ជាក់ដែរថា ក្រុមរាំអាជីពឥណ្ឌូណេស៊ីដែលមានឈ្មោះ Pink Panda បានរួមគ្នារាំ Cover បទចម្រៀង How You Like That របស់ Blackpink ដែលសមាជិកក្រុមបានធ្វើការរិះគន់ Jannie មានឈ្មោះ Natya Shina ដើរតួជា Rose ពិតជាទទួលបានការគាំទ្រជាខ្លាំង។ ទោះជាយ៉ាងណា ក្រោយធ្វើការរិះគន់ Jannie ថាខ្ជិលរាំមក Blink បានឱ្យនាងធ្វើការសុំទោស Jannie ប៉ុន្តែនាងហាក់មិនអើពើឡើយ ហើយថ្មីៗនេះក៏មានព័ត៌មានលេចឮដែរថា នាងអាចប្រឈមនឹងការបណ្តេញចេញពីក្រុមផងដែរ៕
ប្រភព៖ Koreaboo
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍