Connect with us

Philippe Coutinho គ្រោងនឹងត្រឡប់ជាកីឡាករជម្រើសដំបូងវិញនៅ Barcelona

La Liga៖ Philippe Coutinho គ្រោងនឹងត្រឡប់ជាកីឡាករជម្រើសដំបូងវិញនៅ Barcelona ក្រោយមានការពិភាក្សាគ្នាជាមួយអ្នកចាត់ការថ្មី Ronald Koeman។

កីឡាករសញ្ជាតិប្រេស៊ីលដែលលេងជាកីឡាករខ្ចីជើងឱ្យ Bayern Munich នោះ បានចូលរួមក្នុងការសាងស្នាដៃជួយក្រុមអាល្លឺម៉ង់ ឈ្នះក្រុមបារាំង PSG ដោយលទ្ធផល ១-០ ក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ UEF Champions League រដូវកាល 2019-20។

ទោះយ៉ាងណា Bayern Munich ធ្លាប់បានបញ្ជាក់ថា ពួកគេគ្មានបំណងទិញយក Coutinho ទេហើយកន្លងទៅក៏មានដំណឹងក្លិបនៅ Premier League មួយចំនួន ចង់បានកីឡាករវ័យ២៨ឆ្នាំទៅដែរ។ ប៉ុន្តែ អ្នកចាត់ការ Ronald Koeman បានអះអាងថា Philippe Coutinho គឺជាផ្នែកមួយនៃគម្រោងរបស់លោកនៅរដូវកាលក្រោយ។

លោក Koeman បាននិយាយថា អតីតកីឡាកររបស់ Liverpool រូបនេះ នឹងបង្ហាញខ្លួនទៀងទាត់ក្នុងការប្រកួតក្រោមការដឹកនាំរបស់លោកជាមួយ Barcelona នៅរដូវកាល២០២០-២១ និងមានតំណែងសំខាន់មួយដើម្បីលេងផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម