Connect with us

អតីតអ្នករត់ប្រណាំង Usain Bolt ត្រូវរកឃើញផ្ទុកជំងឺកូវីដ១៩

បរទេស៖ អតីតអ្នករត់ប្រណាំង Usain Bolt ត្រូវបានបញ្ជាក់ថា កំពុងដាក់ខ្លួនដាច់ដោយឡែក ក្រោយពីរូបគេត្រូវរកឃើញថា មានលទ្ធផលវិជ្ជមានជំងឺកូវីដ១៩។

ការរកឃើញខាងលើនេះ គឺប៉ុន្មានថ្ងៃក្រោយពីបុរសជនជាតិចាម៉ៃកានេះ បានរៀបចំពិធីជប់លៀងខួបកំណើតវ័យ៣៤ឆ្នាំដោយមានភ្ញៀវចូលរួមយ៉ាងច្រើន ហើយពួកគេមិនមានពាក់ម៉ាសការពារនោះទេ។

Usain Bolt ដែលជាអ្នករត់ប្រណាំងលឿនជាងគេលើលោក និងឈ្នះមេដាយមាសអូឡាំពិក៨គ្រឿង បាននិយាយថា៖ “គេបានទៅពិនិត្យសុខភាព ព្រោះត្រូវទៅក្រៅប្រទេស ហើយក៏រកឃើញមេរោគតែម្តង។ យ៉ាងណា គេជាអ្នកទទួលខុសត្រូវលើរឿងនេះ ប៉ុន្តែឥឡូវគេមិនមានរោគសញ្ញាអ្វីនោះដែរ។ គេកំពុងនៅដោយឡែក ដើម្បីរងចាំការធ្វើតេស្ដបន្ដបន្ទាប់ទៀត”។

ក្នុងពិធិជប់លៀងរបស់ Usain Bolt នោះ គេជឿថា ខ្សែបម្រើ Man City កីឡាករ Raheem Sterling ខ្សែប្រយុទ្ធ Bayer Leverkusen កីឡាករ Leon Bailey និងកំពូលកីឡាករ Cricket របស់ចាម៉ៃកា គឺកីឡាករ Chris Gayle បានមានវត្តមានចូលរួមផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម