Connect with us

ថ្នាក់ទី១-៦ សាលារដ្ឋ នឹងត្រូវចូលរៀនវិញ ចាប់ពីថ្ងៃទី០៧ខែកញ្ញា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងពីការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានបឋមសិក្សាសាធារណៈ (សាលារដ្ឋ) ថ្នាក់ទី១ ដល់ ទី៦ នៅទូទាំងប្រទេស ដែលចាប់ផ្ដើមពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០តទៅ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ឱ្យដឹងថា ការបើកដំណើរការបង្រៀន និងរៀន ត្រូវអនុវត្តលើមុខវិជ្ជាសិក្សាគោលចំនួនពីរ គឺ ភាសាខ្មែរ និងគណិតវិទ្យា។ ចំណែកមុខវិជ្ជាផ្សេងទៀត ត្រូវព្យួរសិន ដោយនឹងត្រូវរៀនបំពេញបន្ថែម នៅដើមឆ្នាំសិក្សាបន្ទាប់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម