Connect with us

Roma ចុះកុងត្រាយកខ្សែបម្រើ Pedro ដោយឥតតម្លៃខ្លួន

Serie A៖ ក្លិបអ៊ីតាលី AS Roma បានចុះកុងត្រាយកខ្សែបម្រើ Pedro ដោយឥតតម្លៃខ្លួន ខណៈអតីតសមាជិក Chelsea រូបនេះនឹងលេងនាទឹកដី Olimpico លើកិច្ចសន្យារយៈពេល៣ឆ្នាំ។

Pedro វ័យ៣៣ឆ្នាំ បានបញ្ចប់ដំណើររួមរស់រយៈពេល៥ឆ្នាំ ជាមួយ Chelsea កាលពីដើមខែសីហានេះ បន្ទាប់ពីបង្ហាញខ្លួន២០៦ប្រកួត ស៊ុតបាន៤៣គ្រាប់ និងបានជួយក្លិបតោខៀវឈ្នះ ជើងឯក Premier League 2016-17 ពាន FA Cup និង UEFA Europa League នៅឆ្នាំបន្តបន្ទាប់គ្នា។

Pedro បានចាប់ផ្តើមអាជីពរបស់ខ្លួនជាមួយក្លិប Barcelona ដោយបានជួយក្លិបនេះឈ្នះពានរង្វាន់ជាច្រើនដូចជា La Liga ៥សម័យ Copa del Rey ៣សម័យ UEFA Champions League ៣សម័យ UEFA Super Cup ៣សម័យ និង FIFA Club World Cup ២សម័យផងដែរ។

រូបគេក៏ជាផ្នែកមួយដែលជួយជម្រើសជាតិអេស្ប៉ាញជើងឯក FIFA World Cup ឆ្នាំ ២០១០ និង UEFA Euro ឆ្នាំ ២០១២ ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម