Connect with us

ខ្សែបម្រើ Jeff Hendrick ផ្ទេរទៅកាន់ក្លិប Newcastle Unitted ដោយឥតតម្លៃខ្លួន

Premier League៖ ខ្សែបម្រើ Jeff Hendrick បានផ្ទេរចេញពីក្លិប Burnley ទៅកាន់ក្លិប Newcastle Unitted ដោយឥតតម្លៃខ្លួន។

កីឡាករវ័យ២៨ឆ្នាំ បានផុតកុងត្រាជាមួយ Burnley កាលពីថ្ងៃទី ៣០ខែ មិថុនា ដោយមិនមានការបន្តកុងត្រាថ្មីឡើង ហើយចុងក្រោយគេក៏បានក្លាយជាកីឡាករចំណូលថ្មីរបស់ Newcastle Unitted ដោយមិនមានថ្លៃទិញដូរ។

លោក Steve Bruce អ្នកចាត់ការ Newcastle បានអះអាងថា៖ “Jeff Hendrick គឺជាកីឡាករដែលលោកកោតសរសើរយូរមកហើយ និងបានតាមដានគេរហូតមក។ គេជាកីឡាករមានសមត្ថភាពដែលក្លិប Newcastle មិនត្រូវខកខានឡើយ”។

សូមបញ្ជាក់ថា Jeff Hendrick បានបង្ហាញខ្លួន ១៣៩ដង និងស៊ុតបញ្ចូលទីបាន១០គ្រាប់ ក្នុងការលេង៤រដូវកាលកន្លងមកឱ្យ Burnley។ គេក៏ជាសមាជិកក្រុមជម្រើសជាតិអៀរឡង់ដែលបានបង្ហាញខ្លួន ៥៤ដង និងស៊ុតបាន២គ្រាប់ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម