Connect with us

Seo Ye Ji តួឯកស្រីក្នុងរឿង “It’s okay not to be okay” ទទួលបានប្រជាប្រិយភាពខ្លាំងទាំងដែលនាងមិនធ្លាប់ស្រមៃចង់ក្លាយជាតារា

កូរ៉េខាងត្បូង៖ អ្នកដែលនិយមតាមដានរឿងភាគកូរ៉េ ជាពិសេសយុវវ័យប្រាកដជាស្គាល់ច្បាស់ពីសមត្ថភាពរបស់តារាសម្តែងស្រី Seo Ye Ji ជាមិនខាន ដែលថ្មីៗនេះរឿងភាគដែលកំពុងទទួលបានការគាំទ្រខ្លាំងនោះគឺរឿង “It’s okay not to be okay” ដែលនាងសម្តែងជាតួឯកស្រីជាមួយនឹងតារាសម្តែងប្រុសលំដាប់អេ Kim Soo Hyun។

បើរំឭកទៅដល់ជីវិតពីអតីតកាលរបស់ Seo Ye Ji នាងគឺជាអតីតនិស្សិតសិក្សាជំនាញសារព័ត៌មាននៅសាកលវិទ្យាល័យ ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដែលជាស្ថាប័នអប់រំមួយដ៏ចំណាស់ និងធំជាងគេបំផុតនៅលើពិភពលោក។ ហើយមូលហេតុដែលធ្វើឱ្យនាងជ្រើសរើសទៅសិក្សានៅប្រទេសអេស្ប៉ាញនេះ ព្រោះនាងអាចប្រើប្រាស់ភាសាមួយនេះបានយ៉ាងស្ទាត់ជំនាញ។

ក្រោយបញ្ចប់ការសិក្សា Seo Ye Ji បានត្រឡប់ទៅប្រទេសកំណើតវិញ និងត្រូវបានផលិតកម្មភាពយន្តក្នុងស្រុកមួយចាប់អារម្មណ៍ដោយសារសម្រស់ស្រស់ស្អាតពីធម្មជាតិរបស់នាង។ នាងបានធ្វើការបដិសេធច្រើនលើកច្រើនសា ព្រោះនាងមិនដែលមានក្តីស្រមៃចង់ក្លាយជាតារាឡើយ ប៉ុន្តែទីបំផុត នាងក៏បានសាកល្បងសម្តែងក្នុងរឿងភាគខ្លីមួយក្រោយនាយកប្រតិបត្តិបានព្យាយាមបញ្ចុះបញ្ចូល។

យ៉ាងណាមិញ ក្រោយពីបានថតសាកល្បងហើយទើបនាងដឹងថា នាងពេញចិត្តនឹងការងារនេះជាខ្លាំង។ ទីបំផុត តារាសម្តែងដែលកំពុងទទួលបានការគាំទ្រពីសំណាក់មិត្តយុវវ័យនេះបានចាប់អាជីពជាតារាសម្តែងដោយបានសម្តែងក្នុងរឿងភាគជាច្រើន និងចូលរួមថតផ្សព្វផ្សាយផលិតផលជាច្រើនទៀតផង៕

ប្រភព៖ Koreaboo

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម