Connect with us

ព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុង នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅចុងឆ្នាំ២០២០

កោះកុង៖ នៅចុងឆ្នាំ២០២០នេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ដែលប្រើប្រាស់ថវិកាសាងសង់ប្រមាណជាង ២០០លានដុល្លារអាមេរិក នឹងបញ្ចប់ការសាងសង់នៅដំណាក់កាលទី១។

លោក LI TAO ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Union Development ដែលអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង បានលើកឡើងដូច្នេះ នៅក្នុងជំនួបជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០នេះ។

លោក LI TAO ប្រធានក្រុមប្រឹក្សាភិបាល បានរាយការណ៍អំពីវឌ្ឍនភាពការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិ ដែលបានប្រព្រឹត្តទៅតាមផែនការ និងស្នើសុំគាំទ្រពីលោករដ្ឋមន្ត្រី បន្តជួយដល់គម្រោងសាងសង់បន្ថែមទៀត។

ក្រុមហ៊ុន បានបោះទុនវិនិយោគសរុបចំនួន ២០០លានដុល្លារ រួមមានការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ ៣២០០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ និងស្ថានីយសម្រាប់អ្នកដំណើរ។ នៅពេលសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងអនុញ្ញាតឱ្យយន្តហោះធុនធំប្រភេទ ប៊ូអ៊ីង៧៧៧ និងអ៊ែរបើស អេ៣៤០ ចុះចតបានផងដែរ។ ការស្ថាបនាព្រលានយន្តហោះនេះ បានចាប់ផ្តើមកាលពីចុងឆ្នាំ២០១៨៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com