វ៉ែនតារបស់មេដឹកនាំឥណ្ឌា Mahatma Gandhi បានដាក់លក់ដេញថ្លៃក្នុងតម្លៃ ៣៤ម៉ឺនដុល្លារ
កម្សាន្ត៖ ជារឿងដែលគួរឱ្យភ្ញាក់ផ្អើលមួយនៅពេលដែលវ៉ែនតារបស់អតីតមេដឹកនាំកំពូលរបស់ឥណ្ឌា Mahatma Gandhi បានមានវត្តមានក្នុងការដាក់លក់ដេញថ្លៃក្នុងតម្លៃរហូតដល់ទៅ ៣៤ម៉ឺនដុល្លារ។ ភ្ជាប់ជាមួយនឹងសំបុត្រមួយច្បាប់បានបញ្ជាក់ថា បុរសចំណាស់ដែលមានវ័យ ៨០ ឆ្នាំបានផ្ញើវ៉ែនតាមួយនេះដើម្បីដាក់លក់ដេញថ្លៃដោយអះអាងថា ពូរបស់លោកទទួលបានពីលោក Mahatma Gandhi និងបានប្រគល់ឱ្យលោកបន្ត។
គួរបញ្ជាក់ថា ពូរបស់បុរសចំណាស់រូបនោះទទួលបានវ៉ែនតាមួយនេះពីលោក Mahatma Gandhi ដែលកាលណោះរូបគាត់បានទៅប្រទេសអាហ្រ្វិកខាងត្បូងដើម្បីធ្វើការកំឡុងទសវត្សឆ្នាំ ១៩២០។ ជាក់ស្តែង តម្លៃដែលបានកំណត់ក្នុងសំបុត្រនោះគឺមានតម្លៃទាបប៉ុណ្ណោះ។ ភ្នាក់ងារខាងកម្មវិធីរៀបចំដេញថ្លៃបានបញ្ជាក់ថា វ៉ែនតាមួយនេះអាចមានតម្លៃប្រមាណ ៣៤ម៉ឺនដុល្លារឯណោះ ព្រោះវ៉ែនតានេះមិនត្រឹមតែជាការដាក់លក់ដេញថ្លៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារបស់សំខាន់មួយសម្រាប់ប្រវត្តិសាស្ត្រអន្តរជាតិផងដែរ៕
ប្រភព៖ CNN
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍