Connect with us

ការសរសេរអក្សរឡាតាំងជាសំនៀងខ្មែរ ត្រូវបានប្រៀបធៀបទៅនឹងសាច់រឿង”សង្គ្រាមឆ័ត្រ” ដែលបារាំងចង់លុបបំបាត់អក្សរសាស្ត្រខ្មែរកាលពីឆ្នាំ១៩៤២

សង្គម៖ អ្នកដែលនិយមលេងបណ្តាញសង្គមបាននាំគ្នាបញ្ចេញប្រតិកម្មខ្លាំងទៅលើអ្នកនិពន្ធដែលកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំងដោយសារលោកបាននិពន្ធសៀវភៅដែលមានចំណងជើងថា “Possible Crush” ដែលអត្ថន័យបានតម្រូវទៅលើយុវវ័យនាសម័យបច្ចុប្បន្ន។

យ៉ាងណាដោយសារតែអក្សរឡាតាំងជាសំនៀងខ្មែរប៉ុន្មានទំព័រមុនចូលដល់សាច់រឿងទាំងមូល ត្រូវបានមនុស្សជាច្រើនធ្វើការរិះគន់ដោយត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកប្រៀបធៀបទៅនឹង “សង្គ្រាមឆ័ត្រ” ដែលជាព្រឹត្តិការណ៍បាតុកម្មប្រឆាំងធំមួយរវាងព្រះសង្ឃរួមគ្នាជាមួយបុគ្គលសំខាន់ ២ រូបគឺលោក ប៉ាច ឈឺន និងលោក សឹង ង៉ុកថាញ់ ជាអ្នកដឹកនាំក្រុមបាតុករធ្វើការប្រឆាំងបារាំងដែលបានព្យាយាមលុបបំបាត់អក្សរសាស្ត្រខ្មែរកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤២ ដោយបានប្រើប្រាស់សឆ័ត្រជាអាវុធ។

យ៉ាងណាមិញ សម្រាប់អ្នកគាំទ្រអ្នកនិពន្ធវ័យក្មេង លី តារា វិញក៏បានបញ្ចេញគំនិតសុំចិត្តអ្នកដែលរិះគន់សុំឱ្យរិះគន់ក្នុងន័យស្ថាបនា ដោយពួកគេបានបញ្ជាក់ច្បាស់ៗថា ប៉ុន្មានទំព័រដែលបានឃើញការចែករំលែកលើបណ្តាញសង្គមដែលសរសេរអក្សរឡាតាំងជាសំនៀងខ្មែរនោះគ្រាន់តែជាការបើកទំព័រមុនចូលសាច់រឿងដើម្បីទាក់ទាញមិត្តយុវវ័យប៉ុណ្ណោះ ដោយជាក់ស្តែង សាច់រឿងចំវិញគឺសរសេរជាភាសាអង់គ្លេស។ ទោះជាយ៉ាងណា នេះគឺជាការប្រកាន់គោលជំហររបស់ដោយយោងទៅតាមហេតុផលរបស់ពួកគេរៀងខ្លួន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម