Connect with us

ពលរដ្ឋ ត្រូវពិនិត្យសុខភាព វាស់កម្ដៅ លាងដៃជាមួយអាល់កុល មុននឹងឱ្យចូលវត្ត ក្នុងពេលភ្ជុំបិណ្ឌ

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៥ ខែសីហានេះ បានចេញសេចក្តីណែនាំឱ្យប្រធានមន្ទីរធម្មការ និង សាសនាត្រប់រាជធានី-ខេត្ត ឱ្យទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នារដូវកាលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ។

ចំណុចមួយ ក្នុងសេចក្ដីណែនាំនោះ បានឱ្យដឹងថា នៅតាមវត្តអារាម ត្រូវរៀបចំឱ្យមានជាកន្លែងពិនិត្យសុខភាព មុនពេលចូលក្នុងទីធ្លាវត្តអារាម ព្រះវិហារ ឬ សាលាឆាន់ ដោយត្រូវមានឧបករណ៍វាស់កម្ដៅ សាប៊ូ ដែល ឬទឹកអាល់កុលសម្រាប់លាងសម្អាតដៃជាប្រចាំ។ ត្រូវ ពាក់ម៉ាស ក្រមា កន្សែង ឬប្រើក្រដាសខ្ទប់មាត់នៅពេលក្អក ឬ កណ្តាស់ និងត្រូវរក្សាគម្លាតបុគ្គល ម្នាក់ទៅបុគ្គលម្នាក់ទៀតឱ្យបានយ៉ាងតិចមួយម៉ែត្រកន្លះ និងអនុវត្តតាមវិធាននានា ដែលបានជាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងត្រូវប្រារព្ធ ចាប់ពីថ្ងៃទី០៣ ដល់ ១៧ ខែកញ្ញា ឆ្នាំ២០២០នេះ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម