Connect with us

អ្នកចាត់ការថ្មី Barcelona លោក Ronald Koeman បានប្រាប់ Luis Suarez អាចស្វែងរកក្លិបថ្មីបាន

La Liga៖ អ្នកចាត់ការថ្មីរបស់ក្លិប FC Barcelona លោក Ronald Koeman បានប្រាប់ទៅខ្សែប្រយុទ្ធ Luis Suarez ថាគេអាចស្វែងរកក្លិបថ្មីបាននារដូវកាលក្រោយ ខណៈរូបគេ នឹងសមាជិកផ្សេងទៀតក៏ស្ថិតនៅក្រៅបញ្ជីប្រើប្រាស់របស់អ្នកចាត់ការហុល្លង់រូបនេះដែរ។

លោក Ronald Koeman មកដឹកនាំ Barcelona ជំនួសលោក Quique Setién ដែលដឹកនាំ Barca ចាញ់ Bayern Munich ៨ទល់នឹង ២ ក្នុងពានរង្វាន់ UEFA Champions League ។

Luis Suarez ជាខ្សែប្រយុទ្ធដែលឈរនៅលេខ ៣ ក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លិប FC Barcelona ដោយរកបាន ១៩៨ គ្រាប់ក្នុងរយៈពេល ៦ ឆ្នាំ ដែលគេរួមរស់ជាមួយ Barca។

ក្រោយការមកដល់អ្នកចាត់ការថ្មីកីឡាករអន្តរជាតិអ៊ុយរុយហ្គាយដែលជាមិត្តភ័ក្តិជិតស្និទ្ធបំផុតរបស់ Lionel Messi រួមទាំង Messi ថ្មីៗនេះក៏ប្រកាសពីការចាកចេញដូចគ្នា ស្របពេលអ្នកចាត់ការថ្មី Ronald Koeman ចង់កែសម្រួលក្រុមឡើងវិញហើយខណៈ ខ្សែការពារ Samuel Umtiti , ខ្សែបម្រើ A.Vidal មិនមែនជាផ្នែកនៃផែនការរបស់រូបលោកទេ។

ក្នុងនោះដែរ Suarez ត្រូវបានគ្រូបង្វឹកថ្មីលោក Ronald Koeman កោះហៅកាលពីថ្ងៃចន្ទហើយបានប្រាប់ត្រង់ៗថា Suarez អាចស្វែងរកក្លិបថ្មីដើម្បីមានឱកាសលេងនៅរដូវកាលក្រោយ។

សូមបញ្ចាក់ផងដែរថា Luis Suarez ធ្លាប់ជួយឱ្យ Barca ឈ្នះ La Liga ៤ដង , Copa del Rey ៤ដង Supercopa de España , UEFA Champions League , UEFA Super Cup និង FIFA Club World Cup៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម