Connect with us

តោះរង់ចាំទស្សនា និងចូលរួមលេងដើម្បីឈ្នះរង្វាន់រហូតដល់៥ពាន់ដុល្លារពីកម្មវិធី CBS Fantasy ក្នុងពេលឆាប់ៗនេះ!

ប្រិយមិត្ត មួយចំនួន ប្រហែលជាបានស្គាល់ហើយនូវកម្មវិធី Fantasy Premier League ប៉ុន្តែក៏មានប្រិយមិត្តមួយចំនួនទៀត មិនទាន់បានស្គាល់ និងដឹងពីវិធីលេងកម្សាន្តកម្មវិធីនេះឡើយ។

ក្រុមហ៊ុន CBS បាននាំមកនូវកម្មវិធីថ្មី ឈ្មោះថា CBS Fantasy ដែលអ្នកទស្សនា អាចមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ហើយអាចកម្សាន្តសប្បាយថែមទៀត ក្នុងពេលឆាប់ៗនេះ។

ប្រិយមិត្តដែលលេងកម្សាន្តកម្មវិធី Fantasy Premier League នឹងទទួលបាន១០០លានផោនដើម្បីចំណាយទិញកីឡាករចំនួន ១៥នាក់ គឺអ្នកចាំទី០២នាក់, ខ្សែការពារ ០៥នាក់, ខ្សែបម្រើ០៥នាក់ និងខ្សែប្រយុទ្ធ០៣នាក់។ ប៉ុន្តែ អ្នកអាចទិញកីឡាករច្រើនបំផុតត្រឹម០៣នាក់ប៉ុណ្ណោះ ក្នុងក្លិបនីមួយៗ។

នៅរៀងរាល់សប្ដាហ៍ លោកអ្នកអាចជ្រើសរើសកីឡាករចំនួន ១១នាក់ ក្នុងក្រុមរបស់អ្នកដែលគិតថា នឹងទទួលបានពិន្ទុច្រើន។ ចំពោះការផ្ដល់ពិន្ទុ គឺអាស្រ័យទៅលើកីឡាករដែលចូលប្រកួតផ្ទាល់ក្នុង Premier League ដែលគិតជា ចំនួននាទី, ស៊ុតបញ្ចូលទី, ការបញ្ជូនបាល់ និង ការរក្សាសំណាញ់ទី។ ពិន្ទុនឹងទទួលបាន ២ដង សម្រាប់កីឡាករ០១នាក់ ដែលជាប្រធានក្រុម។

ចូលរួមប្រកួតជាមួយមិត្តភ័ក្តិរបស់អ្នក និងអ្នកដទៃទៀតទូទាំងពិភពលោកជាមួយរង្វាន់ពី Fantasy Premier League ហើយលោកអ្នកក៏អាចឈ្នះរង្វាន់យ៉ាងច្រើនពី CBS Fantasy ផងដែរ ។

 

CBS នឹងធ្វើការផ្សាយបន្តផ្ទាល់ផ្តាច់មុខនូវក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League រដូវកាលថ្មី ២០២០-២១។ កុំភ្លេចចូលរួមទស្សនា ហើយនឹងអាចឈ្នះទឹកប្រាក់ ពី១០០ដុល្លារ ដល់ ៥០០០ដុល្លារ ដោយការតាមដានឱ្យជាប់លាប់ និងបំពេញលក្ខខណ្ឌមួយចំនួន ដែលនឹងប្រកាសជូនពីរបៀបឈ្នះក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម