Connect with us

ក្រុមហ៊ុនឯកជនចិន ថា វ៉ាក់សាំងបង្ការកូវីដ១៩ នឹងអាចដាក់លក់នៅចុងឆ្នាំនេះ

ចិន៖ ក្រុមហ៊ុនឯកជនមួយ ដែលមានទីតាំងនៅក្នុងប្រទេសចិន បានអះអាងថា វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ ត្រូវបានរំពឹងថា នឹងដាក់លក់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៧ ខែសីហានេះ។

ដោយឡែក BBC បានបន្តថា កាលពីសប្ដាហ៍មុន សារព័ត៌មានរដ្ឋចិន បានបង្ហាញរូបថតវ៉ាក់សាំងបង្ការវីរុសកូវីដ១៩ នៅក្នុងប្រអប់តូចមួយ ដែលត្រូវបានកាន់ដោយស្ត្រីម្នាក់។ យ៉ាងណាមិញ ក្រុមហ៊ុន Sinopharm បានរំពឹងថា វ៉ាក់សាំងរបស់ខ្លួននឹងដាក់លក់នៅខែធ្នូ ឆ្នាំ២០២០ ជាមួយនឹងតម្លៃ ១៤០ដុល្លារ។

ចិន បានបង្ហាញការប្ដេជ្ញានៅក្នុងការដំណើរការអភិវឌ្ឍវ៉ាក់សាំងបង្ការវីរុសកូវីដ១៩។ វ៉ាក់សាំងចំនួន ៦ គឺជាបេក្ខភាព ដែលឈានមុខគេ និងកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តចុងក្រោយ ដែលប្រព្រឹត្តទៅនៅជុំវិញពិភពលោក។ ការធ្វើតេស្តមានកម្រិតផ្សេងៗគ្នា ដោយចិន បានធ្វើតេស្តជាផ្លូវការ ចំពោះមនុស្សរាប់ពាន់នាក់នៅបណ្ដាប្រទេសមួយចំនួន ដូចជានៅ អារ៉ាប់រួម ប៉េរូ និងនៅអាហ្សង់ទីន ជាដើម៕

ប្រភព៖ BBC

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម