Connect with us

មនុស្សធាត់ មានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសកូវីដ១៩

អាមេរិក៖ ការសិក្សារបស់សាកលវិទ្យាល័យរដ្ឋកាឡូលីណាភាគខាងជើង សហរដ្ឋអាមេរិក បានរកឃើញថា មនុស្សធាត់ ប្រឈមមុខខ្ពស់ជាងមនុស្សស្គមចំនួន ២ដង ក្នុងការឆ្លងវីរុសកូវីដ១៩ និងមានអត្រាបាត់បង់ជីវិតដោយសារជំងឺនេះ ជិត ៥០%។ នេះជាការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

ប្រភពបន្តដដែលថា ភាពធាត់ ងាយនឹងកើតជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម អមជាមួយប្រព័ន្ធភាពស៊ាំចុះអន់ខ្សោយ មនុស្សធាត់ងាយនឹងកើតជំងឺកូវីដ១៩ ក្នុងដំណាក់កាលធ្ងន់ធ្ងរ។ ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានដែរថា ភាពធាត់របស់មនុស្សម្នាក់ អាចធ្វើឱ្យគាត់មិនទទួលបាននូវប្រសិទ្ធភាពពីវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូចនឹងមនុស្សស្គមនោះទេ។

ការសិក្សានេះ បានពិសោធលើអ្នកជំងឺជិត ៤សែននាក់ នៅជុំវិញពិភពលោក។ ចំណែក ការសិក្សាពីមនុស្សធាត់ និងជំងឺកូវីដ១៩ នៅចក្រភពអង់គ្លេសមួយ បានបង្ហាញលទ្ធផលស្រដៀងគ្នា ដែលបានបង្ខំឱ្យរដ្ឋាភិបាលអង់គ្លេស ដាក់ចេញនូវវិធានការកាត់បន្ថយភាពធាត់របស់ប្រជាជន។

គួរបញ្ជាក់ថា ភាពធាត់ កំពុងកើនឡើងនៅទូទាំងពិភពលោក ក្នុងនោះ ២០% នៃប្រជាជនទូទាំងពិភពលោក មានការលើសទម្ងន់ ឬធាត់។ ដោយឡែក នៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក មនុស្សធាត់ មានជិត ៦៦%៕

ប្រភព៖ BBC

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម