នៅតែរំភើបជាប់ចិត្ត ពេលមើលការសម្ដែងរបស់ឈិនឡុង និងអ្នកស្រីហ៊ឹមស៊ីវនលើទឹកដីកម្ពុជា
ត្រឡប់ទៅកាលពីឆ្នាំ ២០០៩ តារាសម្ដែងល្បីឈ្មោះពេញពិភពក្បាច់គុន និងហូលីវូដ Jackie Chan ឬឈិនឡុង បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយវប្បធម៌សន្តិភាពនៅប្រទេសជាសមាជិកអាស៊ាន តាមរយៈកម្មវិធី “Bridges-Dialogues Towards a Culture of Peace” ក្រោមការសម្របសម្រួល និងផ្ដួចផ្ដើមរបស់មូលនិធិអន្តរជាតិ International Peace Foundation។
អ្វីដែលកាន់តែឱកាសអស្ចារ្យនោះ តារាប្រុសដែលល្បីឈ្មោះសុសសាយ ឈិនឡុង ក៏បានផ្ដល់កិត្តិយសចូលរួមក្នុងកម្មវិធីពិសេសរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងបានបង្ហើរសំនៀងតាមរយៈបទចិនរបស់លោកមានចំណងជើងថា “Ming Ming Bai Bai Wo De Xin” ជាមួយនឹងអ្នកស្រីហ៊ឹម ស៊ីវន។
ពេលលោកចេញមកភ្លាម ទស្សនិកជននាំគ្នាស្រែកសាទរចំពោះត្តមានលើឆាកតន្ត្រីក្នុងទឹកដីកម្ពុជា ហើយរឹតតែរំភើបពេលអ្នកស្រីហ៊ឹម ស៊ីវនចេញមកច្រៀងជាមួយជាលើកដំបូង។
គិតមកដល់ពេលនេះ វាមានរយៈពេល ៩ឆ្នាំហើយ ប៉ុន្តែអនុស្សាវរីយ៍ល្អៗនៅដិតជាប់អារម្មណ៍អ្នកគាំទ្រកម្ពុជា ហើយក៏ជាពេលវេលាចារទុកជាប្រវត្តិសាស្ត្រដែរ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍