Connect with us

ក្រសួង អប់រំ អនុញ្ញាត ឱ្យសាលា រដ្ឋ គ្រប់កម្រិតនៅក្នុង ទីរួមខេត្ត ចំនួន៤បើក ដំណើ ការ ឡើងវិញ ចាប់ពី ថ្ងៃទី០៧ខែកញ្ញា

ភ្នំពេញ ៖ ក្រសួង អប់រំ យុវជន និងកីឡា បានសម្រេច អនុញ្ញាត ឲ្យ គ្រឹះស្ថានសិក្សា សាធារណៈ របស់ រដ្ឋ គ្រប់ កម្រិត នៅ ទីរួមខេត្ត ចំនួន៤ អាច បើក ដំណើរការ ឡើងវិញ ចាប់ពី ថ្ងៃទី០៧ ខែកញ្ញា តទៅ ហើយ រាជធានី -ខេ ត្ត ផ្សេង ៗទៀត នឹង អនុញ្ញាត ជាបន្តបន្ទាប់ នា ពេលក្រោយ។ នេះ បើ តាម ការ បញ្ជាក់ របស់ លោក រស់ សុ វាចា អ្នកនាំពាក្យ ក្រសួង អប់រំ ប្រាប់អ្នកសារព័ត៌មានក្នុងស្រុក នៅថ្ងទី27 ខែសីហានេះ។

បើ តាម ការ បញ្ជាក់ របស់ អ្នកនាំពាក្យ រូប នេះ សាលា នៅ ទីរួមខេត្ត ទាំង៤នោះ រួមមាន ទីរួមខេត្ត ក្រចេះ ស្ទឹងត្រែង រតនគីរី និង មណ្ឌលគីរី។ ការសម្រេច ឲ្យ សាលា នៅ ទីរួមខេត្ត ទាំង៤នោះ បើក ដំណើរការ ឡើងវិញ គឺ ដោយសារតែ ខេត្ត ទាំងនោះ មានកម្រិត ហានិភ័យ ទាប ចំពោះ ជំងឺ កូ វីដ១៩។

ដោយឡែក សម្រាប់ គ្រឹះស្ថានសិក្សា ឯក វិញ លោក រស់ សុ វាចា បាន បញ្ជាក់ ថា ក្រសួង អប់រំ នឹង អនុញ្ញាត ឲ្យ គ្រឹះស្ថានសិក្សា ឯកជន ពី កម្រិត មត្តេយ្យ សិក្សា ដល់ ឧត្តម សិក្សា បើក ដំណើរការ ឡើងវិញ បន្ទាប់ពី មានការ ចុះ ពិនិត្យ និង វាយតម្លៃ ដោយ ផ្ទាល់ ដល់ទី តាំង គ្រឹះស្ថានសិក្សា។ ក្នុង នោះ គ្រឹះស្ថានសិក្សា ឯកជន ត្រូវ ដាក់ពាក្យ ស្នើសុំ បើក មក ក្រសួង អប់រំ យុវជន និងកីឡា តាមរយៈ មន្ទីរអប់រំ យុវជន និងកីឡា ផង ដែរ ដោយ គ្រឹះស្ថានសិក្សា ឯកជន ត្រូវ ចុះ កិច្ច ព្រមព្រៀង ជាមួយ ក្រសួង អប់រំ យុវជន និងកីឡា មុន ការ បើក ដំណើរការ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម