សិស្សត្រូវអនុវត្តវិធីទាំងនេះ ពេលចូលរៀនឡើងវិញនៅខែក្រោយ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ ខណៈសាលារៀននានា នឹងបើកដំណើរការឡើងវិញជាបន្តបន្ទាប់ចាប់ពីថ្ងៃទី០៧ ខែកញ្ញាខាងមុខនេះ។
MyTV Plus នឹងច្បិចយកចំណុចសំខាន់ៗ នៃគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) ដើម្បីចែករំលែកដល់សិស្សានុសិស្សម្នាក់ៗ បានយល់ដឹងដើម្បីត្រៀមខ្លួនឱ្យបានត្រឹមត្រូវនៅពេលចូលរៀនឡើងវិញ ដែលមានដូចខាងក្រោម៖
-ត្រូវសម្អាត ឬរម្ងាប់មេរោគឱ្យបានញឹកញាប់នៅតាមកន្លែង ឬផ្ទៃលើនៃវត្ថុ ដែលអាចមានមនុស្សច្រើនប៉ះពាល់ដូចជា តុ កៅអី ជាដើម
-ត្រូវបើកទ្វារ បង្អួច ឬវាំងនន ឱ្យបានធំទូលាយ ដើម្បីឱ្យពន្លឺថ្ងៃ និងខ្យល់អាកាសចេញចូលគ្រប់គ្រាន់ក្នុងម៉ោងសិក្សា
-ត្រូវអង្គុយឆ្ងាយពីគ្នាយ៉ាងហោចណាស់ ២ម៉ែត្រ ក្នុងបន្ទប់សិក្សា
-នៅច្រកទ្វារចេញចូលបរិវេណសាលារៀន ត្រូវឈរតម្រង់តម្រង់ឈរឃ្លាតពីគ្នាចាប់ពី១,៥ម៉ែត្រឡើងទៅ
-មិនឱ្យខ្ចីសៀវភៅពីបណ្ណាល័យ ឬសិស្សខ្ចីសៀវភៅគ្នាទៅវិញទៅមកឡើយ បើមានការរាតត្បាតកូវីដ១៩
-មិនត្រូវប្រមូលផ្ដុំគ្នា នៅម៉ោងសិក្សា និងក្រៅម៉ោងសិក្សា ហើយពេលនិយាយគ្នា នៅគម្លាតយ៉ាងតិច ១,៥ម៉ែត្រក្នុងបរិវេណសាលារៀន
-ហាមលេងកីឡា និងកម្សាន្ត ដែលមានលក្ខណៈប្រមូលផ្ដុំក្នុងបរិវេណសាលារៀនជាបណ្ដោះអាសន្ន
-ត្រូវឱ្យគេវាស់កម្ដៅ នៅមុនពេលចូលសាលារៀន បើកម្ដៅចាប់ពី៣៧,៥អង្សាឡើងទៅ មិនអនុញ្ញាតឱ្យចូលបរិវេណសាលារៀនទេ ត្រូវទៅសម្រាកនៅផ្ទះ ឬទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព
-យកចំណីអាហារពីផ្ទះរៀងៗខ្លួន ដើម្បីយកមកទទួលទាននៅសាលា
-មិនត្រូវអង្គុយញ៉ាំអាហារជុំគ្នា ឬចែករំលែកអាហារគ្នា
-ត្រូវលាងដៃនឹងសាប៊ូ ឬជែល ឬអាល់កុល ឱ្យបានញឹកញាប់ ដើម្បីសម្លាប់មេរោគ៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍