Connect with us

Dean Henderson បន្តកុងត្រាជាមួយ Manchester United ដល់ឆ្នាំ ២០២៥

Premier League៖ ក្លិបបិសាចក្រហម Manchester United សម្រេចបន្តកិច្ចសន្យាថ្មីដល់អ្នកចាំទី Dean Henderson ដល់ឆ្នាំ ២០២៥ ដែលមានន័យថា អ្នកចាំអង់គ្លេសរូបនេះនឹងស្ថិតនៅក្នុងក្រុម Manchester United រដូវកាលថ្មី ២០២០-២១ ដែលដឹកនាំដោយលោក Ole Gunnar Solskjare។

ក្រោមកិច្ចសន្យាថ្មីនេះ Henderson ក៏ទទួលបានថ្លៃនឿយហត់ ១២ម៉ឺនផោនក្នុង១សប្ដាហ៍ដែលថ្លៃនឿយហត់នេះស្មើនឹងខ្សែកាពារ Aaron Wan Bissaka ដែល Man United នាំយកពី Crystal Palace។

Henderson ដែលមានឈ្មោះនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតអន្ដរជាតិខែកញ្ញាខាងមុខនេះ។ គេគឺជាយុវជនថ្នាលរបស់ Manchester United តាំងពី អាយុ ១៤ ឆ្នាំមកម្ល៉េះ ហើយកាលពីរដូវកាលមុន Dean Henderson រក្សាបានសំណាញ់ទីបិទមិនឱ្យគេស៊ុតចូល ១៣ ប្រកួតនៅក្នុងក្របខណ្ឌ Premier League ដែលជាស្ថិតិល្អមួយសម្រាប់រូបគេ។

ក្រោយចុះកិច្ចសន្យាថ្មីហើយ Dean Henderson បាននិយាយថា រូបគេនឹងផ្តល់អ្វីគ្រប់យ៉ាងដែលគេបានធ្វើកន្លងមកដើម្បីជួយក្លិបដ៏អស្ចារ្យនេះ។

អ្នកចាត់ការក្លឹបលោក Ole Gunnar Solskjaer បានមានប្រសាសន៍ថា៖ “យើងពិតជារីករាយណាស់ដែល Dean Henderson បានចុះកុងត្រាថ្មីជាមួយក្លិប។ គេធ្វើបានយ៉ាងអស្ចារ្យ នៅ Sheffield United ដែលជាកន្លែងដែលគេទទួលបានបទពិសោធន៍ច្រើន និងរីកចម្រើនកាលពីរដូវកាលមុន ហើយ Dean Henderson គឺជាអ្នកចាំទីវ័យក្មេងដ៏អស្ចារ្យម្នាក់ដែលមានអាកប្បកិរិយាល្អ”៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម