Connect with us

កសិដ្ឋាននៅថៃ សម្លា ប់សត្វជ្រូកជាច្រើន ដោយសង្ស័យមានផ្ទុកជំងឺជ្រូកត្រចៀកខៀវ

ថៃ៖ ថ្មីៗនេះ ក្រសួងកសិកម្មប្រទេសថៃ បានរកឃើញសត្វជ្រូក ដែលមានផ្ទុកជំងឺជ្រូកត្រចៀកខៀវ បណ្ដាលឱ្យជ្រូកងាប់ជាច្រើនក្បាល នៅក្នុងកសិកម្មចិញ្ចឹមជ្រូក នៅភាគខាងជើងប្រទេសថៃ។

លោក Sorawit Thaneeto អគ្គនាយកនៃនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ នៃក្រសួងកសិកម្មថៃ កំពុងស្រាវជ្រាវលើសត្វជ្រូកចំនួន ៥ក្បាលដែលបានងាប់។ ដោយឡែក ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកជាច្រើន បានសម្លា ប់សត្វជ្រូកជាច្រើនក្បាល ដើម្បីបង្ការការចម្លងនៃជំងឺជ្រូកត្រចៀកខៀវ។ ទោះជាយ៉ាងណា ជំងឺនេះ មិនឆ្លងមកមនុស្សឡើយ។

ក្រសួងកសិកម្មថៃ បានប្រុងប្រយ័ត្នចំពោះការចម្លងពីកសិដ្ឋានចំនួន២ នៅខេត្ត Mae Hong Son ភាគខាងជើងប្រទេសថៃជាប់ប្រទេសមីយ៉ាន់ម៉ា និងខេត្ត Tak ។ អាជ្ញាធរ ហាមឃាត់មិនឱ្យមានការចរាចរណ៍សត្វជ្រូកចេញពីតំបន់ទាំងនេះឡើយ ហើយព្រមានចំពោះការទទួលទានសាច់ជ្រូកដែលងាប់ដោយជំងឺ៕

ប្រភព៖ The Nation

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម