Connect with us

ពិតជាប្រពៃណាស់ ម៉ាដូណា ចំណាយពេលវេលាងូតទឹក បញ្ចុកបាយទឹកឪពុកដែលពិការស្លា ប់មួយចំហៀងខ្លួន

កម្សាន្ត៖ ម៉ាដូណា ដែលជាតារាពហុជំនាញមួយរូបដែលជារឿយៗលោកតែងធ្វើឱ្យទស្សនិកជនផ្ទុះសំណើចស្ទើរគាំងដោយសារទេពកោសល្យពូកែកំប្លែងរបស់លោកពីកំណើត ថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្រលោកកោតសរសើរជាខ្លាំងចំពោះការយកចិត្តទុកដាក់មើលថែឪពុកដែលបានស្លា ប់មួយចំហៀងខ្លួន និងមានជំងឺទឹកនោមផ្អែម។

ក្នុងឃ្លីបវីដេអូខ្លីដែល ម៉ាដូណា បានធ្វើការចែករំលែកលើគេហទំព័របណ្តាញសង្គមរបស់ខ្លួនដោយការបញ្ចុកបាយទឹក និងសម្អាតខ្លួនឱ្យឪពុកនោះ លោកក៏បានបញ្ជាក់ច្បាស់ៗថា វាមិនមានអ្វីគួរឱ្យខ្មាស់អៀនឡើយ ដោយសារគ្រប់គ្នាសុទ្ធតែទទួលបានការយកចិត្តទុកដាក់ និងមើលថែពីឪពុកម្តាយខ្លួនកាលនៅក្មេងដូចគ្នា។

បន្ថែមពីនេះផងដែរ លោកបានផ្តាំទៅដល់កូនៗគ្រប់គ្នាឱ្យមើលថែអ្នកមានគុណរបស់ខ្លួនឱ្យបានល្អ កុំឱ្យមានវិប្បដិសារីនៅថ្ងៃក្រោយ។ តោះ ចង់ដឹងថា ម៉ាដូណាយកចិត្តទុកដាក់ចំពោះឪពុកយ៉ាងណាខ្លះ ទៅទស្សនាវីដេអូទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម