Connect with us

ខ្សែបម្រើ Paul Pogba ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩

Premier League៖ ខ្សែបម្រើបារាំង Paul Pogba ត្រូវបានឆ្លងជំងឺកូវីដ១៩។ នេះបើតាមការលើកឡើងរបស់គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងលោក Didier Deschamps ។

កីឡាករវ័យ២៧ឆ្នាំ និងត្រូវដាក់ខ្លួនដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ក្រោយពីការរកឃើញនេះ។
Pogba នឹងខកខានលេងប្រកួតចំនួន២ ឱ្យក្រុមជម្រើសជាតិបារាំងគឺ ប្រកួតប៉ះនឹងក្រុមជម្រើសជាតិស៊ុយអែត នៅថ្ងៃសៅរ៍ ទី៥ ខែកញ្ញា និងប្រកួតប៉ះនឹងក្រុមជម្រើសជាតិក្រូអាត ដែលធ្វើឡើងនៅ ៣ថ្ងៃបន្ទាប់។

ទាក់ទងនឹងរឿងនេះដែរ ក្លិបរបស់ Paul Pogba គឺក្លិប Manchester United បានផ្ញើសារជូនពរឱ្យរូបគេឆាប់បានធូរសះស្បើយ។
ចំណែកឯលោក Deschamps បានទម្លាយថា លោកបានផ្លាស់ប្ដូរទម្រង់ក្រុមនៅនាទីចុងក្រោយ ដោយសារតែ Pogba ស្ថិតនៅក្នុងបញ្ជីឈ្មោះនោះ ហើយកន្លែងរបស់គេ នឹងត្រូវជំនួសដោយ ខ្សែបម្រើ Eduardo Camavinga មកពីក្លិប Rennes៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម