អ្នកចាត់ការ Arsenal មានជំនឿចិត្តថា ខ្សែប្រយុទ្ធ Aubameyang នឹងបន្តកុងត្រាថ្មីជាមួយក្លិប
Premier League៖ ក្លិប Arsenal មានជំនឿចិត្តថា ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang នឹងចុះកុងត្រាថ្មីជាមួយក្លិបដែលនឹងធ្វើឱ្យគេលេងនាទឹកដី Emirates ក្នុងរយៈពេលវែងមួយ។ នេះបើតាមការឱ្យដឹងរបស់អ្នកចាត់ការ លោក Mikel Arteta។
កិច្ចសន្យាបច្ចុប្បន្នរបស់គេជាមួយ Arsenal នៅសល់តែរយៈពេល១ឆ្នាំទៀតប៉ុណ្ណោះ ហើយមកដល់ពេលនេះមិនទាន់ឈានដល់ការបន្តកិច្ចព្រមព្រៀងថ្មីនៅឡើយទេ។
ទាក់ទិននិងរឿងនេះ លោក Mikel Arteta បានឱ្យដឹងក្នុងសន្និសារព័ត៌មាន មុនការប្រកួតដែល Arsenal ត្រូវប៉ះ Liverpool ក្នុងពានរង្វាន់ FA Community Shield នៅថ្ងៃសៅរ៍ ថា៖ “លោកមានសុទិដ្ឋិនិយម ព្រោះពួកយើង បានមានការចរចាដ៏ល្អមួយរវាង Aubameyang និងភ្នាក់ងាររបស់គេ។ លោកជឿថា ពួកយើងនឹងសម្រេចការចរចាដោយជោគជ័យនាពេលឆាប់ៗ”។
សូមបញ្ជាក់ថា កីឡាករសញ្ជាតហ្កាបុង វ័យ៣១ឆ្នាំនេះ គឺជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេរបស់ក្លិបកាំភ្លើងធំ ក្នុងរយៈពេល២រដូវកាលចុងក្រោយនេះ។ ជាក់ស្តែង Aubameyang បានស៊ុត២គ្រាប់ទល់នឹង Manchester City នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup និងបានស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រទល់នឹង Chelsea ដែលធ្វើឱ្យពួកគេឈ្នះពាន FA Cup ជាលើកទី១៤ និង បានធានាកៅអីទៅកាន់ពានរង្វាន់ Europa League ផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍