កីឡាករ Chelsea ជាច្រើនរូប រកឃើញមានជំងឺកូវីដ១៩
Premier League៖ កីឡាករ Chelsea ជាច្រើនរូប ត្រូវបានរកឃើញថា មានលទ្ធផលវិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមការផ្សព្វផ្សាយពីសារព័ត៌មាននៅអង់គ្លេស។
ការរកឃើញនេះ បន្ទាប់ពីពួកគេ បានវិលត្រឡប់មកហ្វឹកហាត់វិញ សម្រាប់ការប្រកួតកម្តៅសាច់ដុំ មុនបើករដូវកាល។
ទោះយ៉ាងណា មិនទាន់មានការបង្ហាញអត្តសញ្ញាណកីឡាករដែលមានជំងឺនេះទេ ខណៈក្លិប Chelsea ក៏មិនទាន់ចេញមកបកស្រាយពីស្ថានការណ៍នេះដែរ។
ចំពោះកីឡាករដែលរកឃើញមានជំងឺកូវីដ១៩ នឹងត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃ ហើយពួកគេអាចវិលចូលទីលានហ្វឹកហាត់វិញ លុះតា្រតែការធ្វើតេស្តចេញលទ្ធផលអវិជ្ជមាន។
ដោយឡែក ក្រៅពីក្លិប Chelsea ហើយ ក្លិបនៅ Premier League មួយចំនួនទៀតដូចជា Sheffield United, Brighton និង West Ham United ក៏ត្រូវរកឃើញថា កីឡាកររបស់ពួកគេមានជំងឺកូវីដ១៩ដែរ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍