Connect with us

ជាងកែច្នៃរថយន្តស៊េរីចាស់ ទទួលទាំងការកោតសរសើរ ទាំងការរិះគន់

បន្ទាយមានជ័យ៖ កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋ មានការចាប់អារម្មណ៍លើរថយន្តកែច្នៃមួយគ្រឿង ដែលត្រូវបានម្ចាស់យកទៅឆៀក នៅកន្លែងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័ត នៅខេត្តបន្ទាយមានជ័យ។

រថយន្តកែច្នៃនេះ គឺជារថយន្តស៊េរីឆ្នាំ១៩៩៣ មកកែច្នៃជាស៊េរីទំនើបចុងក្រោយ។ យោងតាមការបញ្ជាក់ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រថយន្តនេះ ត្រូវបានកែច្នៃដោយជាង ឈ្មោះ ឈួន សុផាន់ មានទីលំនៅក្នុងឃុំចំការតោដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ចំពោះការកែច្នៃប្រឌិតរថយន្តនេះ គឺជាការសាកល្បងដំបូងរបស់គាត់។

រថយន្តកែច្នៃនេះ ទទួលបានការកោតសរសើរពីសំណាក់លោកអភិបាលខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋនៅលើបណ្ដាញសង្គម ដោយអ្នកខ្លះក៏មានបំណងយករថយន្តទៅកែច្នៃផងដែរ។ យ៉ាងណាមិញ ក៏មានមតិរិះគន់ចំពោះរថយន្តកែច្នៃនេះ ដោយអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់បានលើកឡើងថា រថយន្តតូចៗដែលកែច្នៃរួច អាចទទួលការឆៀកបាន តែបើរថយន្តបែនដឹកដីធំៗវិញ គឺមិនអនុញ្ញាតឱ្យឆៀកឡើយ គឺត្រូវកែសម្រួលឱ្យដូចដើមវិញ៕

សូមជម្រាបថា រថយន្តមួយគ្រឿងនេះ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននិងកំពុងពិនិត្យបច្ចេកទេស៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម