Connect with us

លោក អាបេ នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសលាលែងពីតំណែង ជាផ្លូវការទាំងទឹកភ្នែក

ជប៉ុន៖ លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសលាលែងពីតំណែងជាផ្លូវការ ដោយសារបញ្ហាសុខភាព។ លោកអាបេ បានថ្លែងដូច្នេះនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃសុក្រទី២៨ ខែសីហា ឆ្នាំ២០២០នេះ។

លោក អាបេ មានបញ្ហាជំងឺទាក់ទងនឹងពោះវៀន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែស្ថានភាពជំងឺរបស់លោក ទើបតែធ្វើទុក្ខខ្លាំងនៅពេលមួយរយៈចុងក្រោយនេះ។

ក្នុងសន្និសីទសារព័ត៌មាន លោក អាបេ បានបញ្ជាក់ទាំងទឹកភ្នែកថា លោកនឹងបន្តទុកពេលដើម្បីព្យាបាលជំងឺ។ លោក អាបេ ក៏បានអរគុណដល់ប្រជាជនជប៉ុន ដែលបានជឿជាក់លើលោក ក្នុងការដឹកនាំប្រទេសជប៉ុនកន្លងមក៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម