Connect with us

សត្វអំពិលអំពែកបានធ្លាក់ចុះយ៉ាងគំហុកស្ទើរផុតពូជ

សង្គម៖ អ្នកវិទ្យាសាស្ត្របានអះអាងថា សត្វដែលមានពន្លឺតូចៗ ឬ អំពិលអំពែក បានធ្លាក់ចុះជាង ៤១% រហូតស្ទើរផុតពូជទៅហើយក្នុងពេលបច្ចុប្បន្ន។ យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Tufts បានបញ្ជាក់ថា សត្វអំពិលអំពែកត្រូវការកន្លែងពិសេសដែលអាចបន្តវដ្តជីវិតរបស់វា។

តាមការអះអាងបានបញ្ជាក់បន្ថែមថា ពន្លឺតាមដងផ្លូវ ពន្លឺភ្លើងផ្ទាំងប៉ាណូ ពន្លឺភ្លើងនៅតាមផ្ទះសុទ្ធតែអាចប៉ះពាល់ដល់សត្វអំពិលអំពែកទាំងអស់។ គួរបញ្ជាក់ដែរថា ប្រទេសម៉ាឡេស៊ី កោះតៃវ៉ាន់ និងប្រទេសជប៉ុន បានទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរច្រើនកុះករ ដោយសារពួកគេអាចផ្តិតយកនូវពន្លឺដ៏ស្រស់ស្អាតរបស់សត្វអំពិលអំពែកហោះហើរឆ្វាត់ឆ្វែងយ៉ាងស្រស់ស្អាត៕

ប្រភព៖ Freeworld

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម