Connect with us

កីឡាករស៊ែប Novak Djokovic បន្តឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធី Western Southern Open 2020

បរទេស៖ តារាវាយកូនបាល់កំពុងឈរចំណាត់ថ្នាក់លេខ១ពិភពលោក Novak Djokovic បានបន្តឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី Western Southern Open 2020 បន្ទាប់ពីយកឈ្នះ កីឡាករអាល្លឺម៉ង់ Jan-Lennard Struff នៅវគ្គ៨នាក់ចុងក្រោយ តាមរយៈលទ្ធផល 6-3 និង 6-1។

រីឯការប្រកួត១គូទៀតគឺ កីឡាករអេស្ប៉ាញ Roberto Bautista Agut បានយកឈ្នះ កីឡាកររុស្ស៊ី Daniil Medvedev ដែលកំពុងឈរចំណាត់ថ្នាក់លេខ៥ពិភពលោក តាមរយៈលទ្ធផល 1-6, 6-4 និង 6-3។

ដូចនេះ ការឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Roberto Bautista Agut នឹងត្រូវប៉ះ Novak Djokovic ដោយការប្រកួតរបស់ពួកគេនឹងធ្វើឡើងនៅថ្ងៃនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម