Connect with us

Chelsea ឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែការពារ Malang Sarr ពីក្រុម Nice

Premier League៖ ក្រុមតោខៀវ Chelsea ក្រុមការដឹកនាំរបស់លោក Frank Lamaprd បានឈានដល់កិច្ចព្រមព្រៀមនាំយកខ្សែការពារ Malang Sarr របស់ក្រុម Nice ដែលនៅក្របខណ្ឌ League 1 ។

កីឡាករវ័យ ២១ ឆ្នាំរូបនេះដែលបានចាកចេញពីទីក្រុម Nice នៅរដូវក្តៅនេះ បន្ទា់ប់ពីកុងត្រារបស់គេបានបញ្ចប់ជាដែលគេបានចុះកុងត្រារយៈពេល ៥ ឆ្នាំនៅឯ Stamford Bridge ។

យ៉ាងណាមិញទោះបីជានាំយក Malang Sarr មកចូលរួមបានដោយគ្មានតម្លៃខ្លួនក៏ពិតមែន ក៏ Chelsea បានបញ្ជាក់ថា Sarr នឹងបន្តលេងឱ្យ Nice រដូវកាលក្រោយបន្តទៀតក្នុងនាមជាកីឡាករខ្ជីជើងពី Chelsea ដើម្បី បន្ថែមបទពិសោធន៍របស់គេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនាយកក្លិប Chelsea លោកស្រី Marina Granovskaia បាននិយាយថា៖ “ឱកាសក្នុងការចុះហត្ថលេខាលើ Malang Sarr គឺជាឱកាសមួយដែលយើងមិនអាចខកខានបានទេ។ ហើយក្លិបរីករាយណាស់ដែលបានស្វាគមន៍គេមកកាន់ក្លិបនេះ”។

ក្នុងទីផ្សាដោះដូរកីឡាករនេះ Chelsea បាននាំយក Timo Werner, Hakim Ziyech និង Ben Chilwell រួចហើយ ខណៈក្លិបបន្តនាំយក Thiago Silva ពី PSG ដូចគ្នា។

សូមបញ្ចាក់ផងដែរថា Malang Sarr ធ្លាប់លេងឱ្យក្រុមជម្រើសជាតិបារាំងអាយុក្រោម ១៦ ឆ្នាំ និងអាយុក្រោម ២១ឆ្នាំ ហើយរូបគេលេងជាខ្សែការពារកណ្តាលបាន និង ជាខ្សែការពារឆ្វេងបានផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម