Connect with us

អ្នកនិពន្ធសៀវភៅ “Possible Crush” ទីបំផុតលោកព្រមទទួលស្គាល់កំហុសហើយ

ភ្នំពេញ៖ ដូចដែល MyTV Plus ធ្លាប់បានធ្វើការចុះផ្សាយកន្លងមកអំពីអ្នកនិពន្ធវ័យក្មេង លី តារា ដែលកាលពីពេលថ្មីៗនេះលោកបានធ្វើការចេញផ្សាយនូវស្នាដៃនិពន្ធមួយដែលមានចំណងជើងថា “Possible Crush” ដែលមានទំព័រមួយចំនួនបានសរសេរអក្សរឡាតាំងជាសំនៀងខ្មែរធ្វើឱ្យមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនិយមលេងបណ្តាញសង្គម។

នៅថ្ងៃទី២៨ ខែសីហា នេះដែរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានធ្វើការអញ្ជើញ លោក លី តារា ឱ្យធ្វើការបកស្រាយបំភ្លឺអំពីការបោះពុម្ពសៀវភៅ “Possible Crush” នេះ។ ក្នុងជំនួបដែលមានការចូលរួមពីតំណាងក្រុមប្រឹក្សាជាតិភាសាខ្មែរ លោក លី តារា បានទទួលស្គាល់កំហុសដែលបានកើតឡើងដោយអចេតនា ដោយលោកសន្យានឹងប្រមូលសៀវភៅដែលបានចេញផ្សាយហើយនោះត្រឡប់មកវិញ និងបង្កើនការប្រុងប្រយ័ត្ននូវកំហុសឆ្គងបែបនេះមិនឱ្យកើតមានជាលើកទី ២ ឡើយ៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម