ទិដ្ឋភាពខាងលិចប្រាសាទអង្គរវត្ត កំពុងកែប្រែមុខមាត់កាន់តែស្រស់ស្អាត
សៀមរាប៖ បរិវេណខាងលិចប្រាសាទអង្គរវត្តទាំងស្រុង នឹងប្រែក្លាយរូបរាងទៅជាទិដ្ឋភាពមួយកាន់តែមានសម្រស់ស្រស់ស្អាតជាមួយនឹងភាពបៃតងនៃដើមឈើ វាលស្មៅ និងផ្កាចម្រុះពណ៌ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍អំពីការអភិវឌ្ឍនៅបរិវេណខាងលិចប្រាសាទអង្គរវត្តថា ពេលនេះក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងតែមមាញឹកនៅក្នុងការរៀបចំសួនច្បារបន្ថែមទៀត ដោយការដាំស្មៅ ដាំកូនឈើ ដាំផ្កាលម្អ រៀបចំផ្លូវដើរ កាត់ស្មៅ និងថែទាំរុក្ខជាតិដែលដាំហើយយ៉ាងសកម្ម។ ក្នុងនោះដែរ ក៏បានរៀបចំប្រព័ន្ធរំដោះទឹក រួមទាំងការរៀបចំសណ្តាប់ធ្នាប់ផ្សេងៗកាន់តែប្រសើរជាងមុន ដើម្បីឱ្យបរិវេណខាងលិចប្រាសាទអង្គរវត្តកាន់តែមានរបៀបរៀបរយនិងស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីលម្ហែចិត្ត លម្ហែកាយ និងផ្តិតយករូបភាពដ៏ស្រស់ត្រកាលទាំងនេះទុកជាអនុស្សាវរីយ៍។
សូមបញ្ជាក់ថា ការរៀបចំហេដ្ឋារចនាសម្ពន្ធនិងរៀបចំសួនច្បារនៅខាងលិចប្រាសាទអង្គរវត្តនេះ បានចាប់ផ្តើមពីដើមឆ្នាំ២០២០ ជាមួយនឹងការរុះរើសំណង់តូបលក់ដូរផង។ មកដល់ពេលនេះ យុទ្ធនាការរុះរើសំណង់ភោជនីយដ្ឋាន អាគាររដ្ឋ តូបលក់ដូរម្ហូបអាហារ លក់វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ប្រមាណជា១៥០ខ្នងក៏បានរួចរាល់អស់ទាំងស្រុងដោយការស្ម័គ្រចិត្តពីម្ចាស់កម្មសិទ្ធិ ហើយទីធ្លាខាងលិចប្រាសាទអង្គរវត្តនេះក៏ពេញទៅដោយការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធនិងសួនច្បារបៃតងបង្អួតសម្រស់ធម្មជាតិដ៏ស្រស់បំព្រងប្លែកភ្នែកជាខ្លាំងដល់ទេសចរតាមការគ្រោងទុក៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍