Connect with us

បាត់មុខមួយរយៈមិនដឹងទៅណា ស្រាប់លេចមុខមកវិញម្ចាស់បទ “បេះដូងឆ្កួត”កញ្ញា សុឹម ថៃណា នៅតែមានអ្នកគាំទ្រ

កម្សាន្ត៖ ប្រិយមិត្តមួយចំនួនប្រហែលជាមិនចាំតារាចម្រៀងមួយដួងនេះទេ ហើយមួយចំនួនទៀតក៏គាត់នៅតែចាំហើយស្គាល់ កញ្ញា សុឹម ថៃណា ផងដែរ។ កញ្ញា សុឹម ថៃណា ជាអតីតតារាចម្រៀងរបស់ផលិតកម្ម “អឹម” ក៏ជាអ្នកចម្រៀងមួយដួងដែលមានប្រជាប្រិយភាពផងដែរក្នុងស្រទាប់មិត្តយុវវ័យ ពិសេសបទចម្រៀងបទ “បេះដូងឆ្កួត” ជាបែបមនោសញ្ចេតនា។ នេះជាបទមួយដែលយុវវ័យស្រឡាញ់នឹងគាំទ្រ។

ទោះជាយ៉ាងនោះ ក៏មានប្រិយមិត្តមួយចំនួនឆ្ងល់ថា តើមួយរយៈពេលនេះ បាត់កញ្ញាមិនសូវបញ្ចេញមុខតាមកញ្ចក់ទូរទស្សន៍សោះ។ សម្រាប់ការងារ MyTV Plus ក៏បានទំនាក់ទំនងសុំការបញ្ជាក់ពីកញ្ញាផងដែរ តែមិនមានការបញ្ជាក់អ្វីនោះទេ គ្រាន់តែគាត់ប្រាប់ថា មួយរយៈពេលនេះ គាត់ជាប់រវល់ច្រៀងឱ្យការប្រគំតន្ត្រីផ្សេងៗ ពិសេសេការរកសុីរបស់គាត់ហាក់បីដូចជាមមាញឹកខ្លាំងណាស់។

ចំពោះការងារសិល្បៈ និងអ្នកគាំទ្រវិញ កញ្ញា សុឹម ថៃណា ហាក់មិនសូវមានប្រជាប្រិយភាពជាងមុននោះទេ បើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំមុន គឺកញ្ញាមានការគាំទ្រជាខ្លាំងលើបទចម្រៀងរបស់ខ្លួន។ សម្រាប់ប៉ុន្មានឆ្នាំនេះ កញ្ញាក៏មិនមានបទចម្រៀងសម្រាប់ហ្វេនរបស់ខ្លួននោះឡើយ។ តើកញ្ញា នឹងមានបទចម្រៀងថ្មីសម្រាប់អ្នកគាំទ្ររបស់ខ្លួនដែលឬទេ ពេលណាកញ្ញាចាប់ផ្តើមបញ្ចេញមុខសាជាថ្មីលើវិស័យតារាចម្រៀងរបស់ខ្លួន ប្រិយមិត្តពិតជាចង់ដឹងទាំងអស់ក្នុងពេលឆាប់ៗនេះ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម