Connect with us

ថ្ងៃនេះ កម្ពុជារកឃើញវិជ្ជមានកូវីដ១៩ មួយករណីទៀត និងជាសះស្បើយ១នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន ០១ ករណីបន្ថែមទៀតដែលជាអ្នកដំណើរមកពីប្រទេសបារាំង ហើយក៏មានអ្នកជំងឺកូវីដ១៩ ជាសះស្បើយ ០១ នាក់ទៀតដែរ។

អ្នកដែលរកឃើញឆ្លងថ្មីនោះ គឺជាបុរសជនជាតិបារាំង អាយុ ៣០ ឆ្នាំ ស្នាក់នៅផ្លូវ២៩៤ រាជធានីភ្នំពេញ។ ចំណែកអ្នកជាសះស្បើយ គឺជាបុរសជនជាតិចិន វ័យ ២៨ ឆ្នាំ។

សរុបតួលេខអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាមាន ២៧៤ នាក់ (ស្ត្រី៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះព្យាបាលជាសះស្បើយមានចំនួន ២៦៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៨ នាក់ទៀតប៉ុណ្ណោះ ដែលជាបុរសទាំងអស់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម