Connect with us

ខ្សែប្រយុទ្ធ Lionel Messi មិនព្រមចូលធ្វើតេស្តរកជំងឺកូវីដ១៩ និងហ្វឹកហាត់ឡើយ

La Liga៖ កីឡាករ Barcelona បានទៅដល់ជំរំហ្វឹកហាត់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ មុនត្រៀមខ្លួនហ្វឹកហាត់សម្រាប់រដូវកាលក្រោយ ប៉ុន្តែ ខ្សែប្រយុទ្ធ Lionel Messi ដែលជាប្រធានក្រុម បានជូនដំណឹងទៅក្លិបថា រូបគេនឹងមិនទៅធ្វើតេស្ដ និងចូលហ្វឹកហាត់ជាមួយក្រុមនៅថ្ងៃចន្ទឡើយ។

មានការរាយការណ៍ថា Messi ជាអ្នកប្រាប់ទៅថ្នាក់ដឹកក្លិបផ្ទាល់តែម្ដង ចំពោះការមិនចូលរួមធ្វើតេស្ដ និងហ្វឹកហាត់ប្រមូលផ្ដុំលើកដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹក Ronald Koeman នោះទេ។

ការបដិសេធនេះ កើតឡើងក្រោយពីមេធាវីរបស់គេបានស្នើសុំជួបថ្នាក់ដឹកនាំក្រុម Barcelona ដើម្បីនិយាយរឿងកុងត្រានៅសល់ ប៉ុន្តែត្រូវក្លិបបដិសេធមិនព្រមជួបឡើយ។ នេះបង្ហាញថា Messi ពិតជាចង់ចាកចេញទៅលេងនៅក្លិបថ្មី បើទោះជាក្លិប Barcelona ព្យាយាមបញ្ចុះបញ្ចូលយ៉ាងណាក្ដី។

ក្លិប Manchester City ត្រូវចាត់ទុកជាក្លិបឈានមុខគេក្នុងការផ្ទេររបស់កីឡាករអាហ្សង់ទីន ត្បិតរូបគេ នឹងបានលេងក្រោមការដឹកនាំអតីតគ្រូបង្វឹក Barcelona លោក Pep Guardiola ប៉ុន្តែក្លិបមេឃខៀវនេះត្រូវពិចារណា លើការចំណាយដ៏ខ្ពស់ដែរ ដោយ Messi មានថ្លៃផ្តាច់កុងត្រាដល់ទៅ ៧០០លាន អឺរ៉ូ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម