Man UTD កាន់តែជិតឈានដល់កិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើ Donny van de Beek ពីក្លិប Ajax
Premier League៖ ក្លិប Manchester United កាន់តែជិតឈានដល់កិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើ Donny van de Beek ពីក្លិប Ajax ក្រោយពីភាគីក្លិបទាំងសងខាង បានយល់ព្រមលើតម្លៃខ្លួន ៤០លានផោន។
អ្នកចាត់ការ លោក Ole Gunnar Solskjaer បានកោតសរសើរការលេងរបស់កីឡាករជម្រើសជាតិហូរឡង់វ័យ២៣ឆ្នាំយ៉ាងខ្លាំង និងបានតាមដានរូបគេជាយូរមកហើយ។ ការផ្ទេរ នឹងអាចបញ្ចប់បានយ៉ាងពេញលេញនៅប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។
គេជឿថា Donny van de Beek នឹងចុះកុងត្រារយៈពេល៥ឆ្នាំ ជាមួយ Man UTD ហើយគេក៏ត្រៀមខ្លួនរួចរាល់សម្រាប់ការបង្ហាញខ្លួនក្នុងការប្រកួតបើករដូវកាល 2020-21 ដោយត្រូវប៉ះ Crystal Palace នៅថ្ងៃទី១៩ ខែកញ្ញា ខាងមុខនេះ។
Donny van de Beek ជាកីឡាករដំឡើងពីថ្នាលយុវជន Ajax មកក្រុមធំនៅឆ្នាំ ២០១៥ ដោយបង្ហាញខ្លួនបាន ១៧៥ដង ស៊ុតបាន៤១គ្រាប់ និងបានជួយក្រុមឈ្នះជើងឯកលីគកំពូលហុល្លង់នៅរដូវកាល 2018-19 និងជើងឯករង UEFA Europa League រដូវកាល 2016-17 ផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍