Connect with us

កំណើនវិស័យចលនទ្រព្យនៅកម្ពុជា កំពុងបន្តដំណើរទៅមុខ ទោះមានវិបត្តិកូវីដ១៩ក៏ដោយ

ភ្នំពេញ៖ វិស័យអលនទ្រព្យនៅកម្ពុជា កំពុងមានកំណើនយ៉ាងគំហុក ទោះបីជាវិបត្តិកូវីដ១៩ កំពុងបន្តរាតត្បាតនៅលើសាកលលោកក៏ដោយ។ វិនិយោគិនលើគម្រោងលំនៅឋាន បានចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។

យោងតាមសារព័តមាន South China Morning Post នៅហុងកុង បានឱ្យដឹងថា ខណៈពិភពលោក កំពុងប្រឈមនឹងវិបត្តិកូវីដ១៩ ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យមួយបានព្យាករពី កំណើន ៣៤ភាគរយ សម្រាប់ការផ្គត់ផ្គង់ខុនដូ នៅឆ្នាំ២០២០នេះ (បើធៀបនឹងការព្យាករដើមឆ្នាំ២០២០ មានការថយចុះ៥៥ភាគរយ)។

ប្រភពសារព័ត៌មានខាងលើបន្តថា សកម្មភាពវិនិយោគបរទេស នៅកម្ពុជា បានហក់ឡើងជាង ៨០០ភាគរយ នៅក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ។ ក្រុមហ៊ុនចម្រុះ បានផ្លាស់មកកាន់ប្រទេសកម្ពុជា ជាមួយនឹងកម្លាំងពលកម្ម ដើម្បីបើកប្រតិបត្តិការរបស់ពួកគេ នៅក្រុងភ្នំពេញ។

វិនិយោគិន មកពីទីក្រុងហុងកុង កាន់តែច្រើនឡើងៗ បានងាកមកចាប់អារម្មណ៍លើកម្ពុជា ទាំងអាជីវកម្ម ទាំងការវិនិយោគលើវិស័យអចលនទ្រព្យ ខណៈការវិនិយោគផ្ទាល់ពីបរទេសមកលើកម្ពុជា ត្រូវបានផ្តោតលើការវិនិយោគពីប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក Ross Wheble ប្រធានក្រុមហ៊ុនអចលទ្រព្យមួយប្រចាំនៅកម្ពុជា បានប្រាប់ប្រភពថា តំបន់ដែលមានកំណើនខ្លាំងបំផុតក្នុងពេលបច្ចុប្បន្ន រួមមាន ខណ្ឌទួលគោក សែនសុខ ភាគខាងជើង-ភាគខាងត្បូងរាជធានីភ្នំពេញ និងប៉ែកខាងជើងឆៀងខាងកើត ដែលឆ្លងស្ពានជ្រោយចង្វារ៕

ប្រភព៖ SCMP

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com