Connect with us

ប្ដីប្រពន្ធ២នាក់ បង្កើតកូនកោះមួយដោយភាពច្នៃប្រឌិត ពីសំណល់ផ្សេងៗដែលគេបោះចោល

កាណាដា៖ ការរស់នៅជាមួយធម្មជាតិ គឺជាសុបិនក្លាយជាការពិតរបស់មនុស្សមួយចំនួន ដើម្បីគេចពីបរិយាកាសទីក្រុងដែលមានមនុស្សអ៊ូអរ។ សម្រាប់លោក Wayne Adams និងលោកស្រី Cathering King អ្នកទាំងពីរ បានសម្រេចចិត្តចាកចេញពីទីក្រុង Vancouver ដើម្បីទៅរស់នៅលើកូនកោះសិប្បនិម្មិតមួយដោយពឹងពាក់លើខ្លួនឯង នៅកណ្ដាលព្រៃព្រឹក្សា នាខេត្ត British Columbia ប្រទេសកាណាដា អស់រយៈពេលជិត ៣០ឆ្នាំមកហើយ។

លោក Adams ធ្លាប់ជាវិចិត្រករ និងជាជាងចម្លាក់ ខណៈលោកស្រី King ធ្លាប់ជាអ្នករបាំ និងជាគ្រូពេទ្យផ្នែកឱសថធម្មជាតិ។ អ្នកទាំងពីរ ចាប់ផ្ដើមគំនិតរួមគ្នាកែច្នៃកូនកោះបណ្ដែតទឹកមួយ ដោយពួកគេ បានប្រមែប្រមូលសំណល់ផ្សេងៗដែលគេបោះបង់ចោលដើម្បីធ្វើជាផ្ទះ និងកន្លែងផ្សេងៗ សម្រាប់ការរស់នៅរបស់ពួកគេ។

អ្នកទាំងពីរ បានប្រើប្រាស់ផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យ ចំនួន ៦បន្ទះ ដើម្បីបំប្លែងជាអគ្គិសនីផ្គត់ផ្គង់លើកោះ។ ជារៀងរាល់ថ្ងៃ ពួកគេប្រមូលសំណល់ឈើ ដែកដែលគេបោះចោល ឬវត្ថុធាតុដើមដែលអាចប្រើប្រាស់ឡើងវិញបាន ដើម្បីអភិវឌ្ឍកោះរបស់ពួកគេឱ្យកាន់តែមានភាពប្រសើរឡើង។ ចំពោះម្ហូបអាហារ និងសម្លៀកបំពាក់ ពួកគេ ទៅទិញនៅទីប្រជុំជនមួយដែលត្រូវជិះទូកទៅដោយប្រើពេលប្រហែល ៣៥នាទី។

ជិត៣០ឆ្នាំមកនេះ ពួកគេ សាងសង់កន្លែងរាំលេងកម្សាន្ត ១កន្លែង រោងផលិតទៀន១កន្លែង ផ្ទះកញ្ចក់ចំនួន៦កន្លែង រោងដាក់ផ្ទាំងគំនូរ១កន្លែង និងសួនច្បារជាច្រើនកន្លែង។ ពួកគាត់ ដាំដុះបន្លែដោយខ្លួនឯង ខណៈលោក Adams បានធ្វើការនេសាទត្រី ដើម្បីផ្គត់ផ្គង់ប្រូតេអ៊ីនសម្រាប់ម្ហូបអាហារប្រចាំថ្ងៃ។

សម្រាប់ប្ដីប្រពន្ធទាំងពីរនាក់ ការរស់នៅជាមួយធម្មជាតិនេះ គឺជាសុភមង្គលដែលមិនអាចកាត់ថ្លៃបាន ជាពិសេសអំឡុងពេលដែលពិភពលោក កំពុងរាតត្បាតដោយបញ្ហាជំងឺកូវីដ១៩៕

(ទស្សនាវីដេអូ)

ប្រភព៖ CNN

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម