Connect with us

ទោះឆ្លងផុតថ្ងៃពិសេសក៏ដោយ ក៏កញ្ញា រ៉ូឡា នៅតែទទួលបាននំខួបកំណើតជាច្រើនពីហ្វេនរបស់ខ្លួន

កម្សាន្ត៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ជាថ្ងៃពិសេសមួយសម្រាប់ពិធីការិនីដ៏ស្រស់ស្អាតរបស់ស្ថានីយទូរទស្សន៍ CTN កញ្ញា រ៉ូឡា។ គុណម្តាយតែមួយគត់ដែលគាត់មិនអាចភ្លេចបាន គឺជាថ្ងៃខួបកំណើតរបស់គាត់។

ថ្ងៃខួបកំណើតរបស់ពិធីការិនី CTN កញ្ញា រ៉ូឡា បានកន្លងផុតទៅហើយមែន យើងក៏សង្កេតឃើញមកទល់ថ្ងៃនេះ កញ្ញានៅតែទទួលបាននំខួបកំណើតជាបន្តបន្ទាប់ ទោះឆ្លងផុតថ្ងៃក៏ដោយ ព្រោះនេះជាក្តីស្រឡាញ់ពីហ្វេន កញ្ញា រ៉ូឡា ផងដែរ។

ទោះថ្ងៃខួបកំណើតរបស់ កញ្ញា រ៉ូឡា មានភាពសាមញ្ញក៏ពិតមែន ក៏កញ្ញាហាក់បីដូចជាមានអារម្មណ៍រីករាយជាខ្លាំង ពីព្រោះឃើញក្តីស្រឡាញ់ ក្តីរាប់អានរបស់បងប្អូនជាច្រើន ដោយពួកគាត់មិនដែលភ្លេចកញ្ញាម្តងណាឡើយ ទាំងរឿងតូចធំ សំខាន់ចិត្តសប្បាយរីករាយ។

មួយទៀត កញ្ញា រ៉ូឡា ក៏អរគុណអ្នកមានគុណទាំងពីរដែលបានផ្តល់កំណើតឱ្យរូបគាត់ ហើយមើលថែបាច់គាត់តាំងពីបាតជើងក្រហមមកទល់ពេលនេះ គឺគាត់មិនភ្លេចនោះទេ គាត់ចងចាំមួយជីវិត ហើយក៏សូមអរគុណបងប្អូន ទាំងអស់គ្នាដែលបានផ្តល់ក្តីដល់រូបគាត់ ហើយបន្តគាំទ្ររូបគាត់ អរគុណច្រើនអ្នកទាំងអស់គ្នាខ្លាំងណាស់៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម