Connect with us

ភរិយា នី រតនា ប្រាប់ពីទិចនិច Code2Wing លក់ទំនិញតាមអនឡាញឱ្យកាក់កប (មានវីដេអូ)

ឡាយបណ្តើរលក់បណ្តើរ ភ្ញៀវរាប់រយអ្នកបានបញ្ជាទិញផលិតផលថែរក្សាសម្រស់ក្នុងពេលតែមួយ ដែលធ្វើឱ្យ ហេង សុវណ្ណភក្ត្រណា (ឈ្មោះក្រៅ ថេសា) និងក្រុមការងារត្រូវឈឺក្បាលក្នុងការទទួលប្រាក់ម្តងមួយៗ និងមានការយឺតយ៉ាវក្នុងការរៀបចំឥវ៉ាន់ជូនដល់អតិថិជន។ ទាំងនេះ វាគ្រាន់តែជាបទពិសោធន៍តែប៉ុណ្ណោះ ឥឡូវ ថេសា នឹងបង្ហាយពីទិចនិចដើម្បីដោះស្រាយបញ្ហាទាំងនេះ។

ថេសា ដែលជាភរិយារបស់តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្ម រស្មីហង្សមាស នី រតនា បានប្រើប្រាស់មុខងារ កូដមកវីង ( Code2Wing) ដើម្បីទូទាត់ប្រាក់ជាមួយអតិថិជនរាប់រយអ្នកក្នុងពេលតែមួយបានយ៉ាងងាយស្រួល។

ជានាយកប្រតិបត្តិទាំងវ័យក្មេងនៃក្រុមហ៊ុន Womea ដែលជាក្រុមហ៊ុនដ៏ល្បីលក់ផលិតផលថែរក្សាសម្រស់រូបមន្តពីប្រទេសជប៉ុន ថេសា បាននិយាយថា៖ “ប្រើកូដមកវីង (Code2Wing) គឺងាយស្រួលតែម្តង យើងគ្រាន់តែដោនឡូត កម្មវិធីស្មាតហ្វូនវីង (Wingmoney App) ដាក់ចូលក្នុងទូរស័ព្ទដៃ បន្ទាប់មកយើងចូលទៅក្នុងមុខងារ Code2Wing ហើយបញ្ចូលលេខកូដ ៨ខ្ទង់ពីអ្នកផ្ញើរ បន្ទាប់មកលុយហ្នឹងរត់ចូលក្នុងគណនីនាងខ្ញុំតែម្តង។គិតលុយបានលឿនមិនចាំយូរទេហើយយើងក៏អាចចាប់ផ្តើមរៀបឥវ៉ាន់ចេញជូនអតិថិជនភ្លាមៗតែម្តង “។

ថេសា បានបន្តថា មកដល់បច្ចុប្បន្ន Womea មានអតិថិជនរាប់សែនអ្នកដែលកំពុងប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនហើយភាគច្រើនពួកគេប្រើសេវាវីងដើម្បីទូទាត់ប្រាក់។

ថេសាបានបន្តថា ដើម្បីឱ្យជំនួញរបស់យើងកាន់តែជោគជ័យ យើងត្រូវដើរឱ្យទាន់សម័យកាលដើម្បីបំពេញតម្រូវការរបស់អតិថិជន ជាឧទាហរណ៏ការប្រើប្រាស់ Code2Wing ជាមមធ្យបាយដ៏ល្អបំផុតក្នុងសម័យឌីជីថល ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រមូលប្រាក់ពីអតិថិជនបានយ៉ាងឆាប់រហ័ស៕

(ទស្សនាវីដេអូ)

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម