Connect with us

Aston Villa ចាប់អារម្មណ៍ Tammy Abraham របស់ Chelsea

Premier League៖ ក្លិប Aston Villa បានសាកសួរអំពីខ្សែប្រយុទ្ធ Tammy Abraham របស់ក្លិប Chelsea ប៉ុន្តែរូបគេ ចង់ប្រជែងយកកៅអីក្នុងក្រុមជម្រើសដំបូងនៅទឹកដី Stamford Bridge បន្តទៀត។ នេះបើតាមការ​ឱ្យដឹងពីសារព័ត៌មាន Dailymail។

កីឡាករវ័យ២២ឆ្នាំ រកបាន២៦គ្រាប់ក្នុងការបង្ហាញមុខ ៤០ដង ឱ្យ Aston Villa ក្នុងនាមជាកីឡាករខ្ចីជើងកាលពីរដូវកាល 2018-19 និងបានជួយក្រុមនេះឡើងមកក្របខណ្ឌ Premier League វិញ។ ទោះយ៉ាងណា រូបគេនៅរីករាយនឹងភាពជោគជ័យរបស់ Chelsea នៅឡើយ។

Tammy Abraham ចង់បង្ហាញសមត្ថភាពរបស់ខ្លួនក្នុងក្រុមជម្រើសដំបូងរបស់ក្រុម Chelsea ដូច្នេះវាទំនងថា គេនឹងបដិសេធការចែចង់ណាមួយឱ្យចាកចេញនៅរដូវក្តៅនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម